មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៖ កងកម្លាំងត្រូវបន្តយកចិត្តទុកដាក់លើកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

កំពង់ស្ពឺ៖ ការលើកឡើងឲ្យកងកម្លាំងនៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ប្រឹងប្រែងយកចិត្តទុកដាក់លើការងារកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋនេះ ធ្វើឡើងក្នុងគ្រាដែលលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ០៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០១៨ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានអនុញ្ញាតឲ្យមេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការឡើងមានមតិអំពីកិច្ចការដឹកនាំរបស់អង្គភាពនីមួយៗកន្លងមក នៅអ្វីដែលអនុវត្តបាន និងការអនុវត្តមិនបានដោយមូលហេតុអ្វី និងការសុំណូមពរមកកាន់បញ្ជាការដ្ឋានដើម្បីជួយដោះស្រាយ។ បន្ទាប់ពីបានស្តាប់ការលើកឡើងតាមបណ្តាមូលដ្ឋានក្រុង-ស្រុក និងប្រធានស្នាក់ការសន្តិសុខ លោកឧត្តមសេនីយ៍ត្រីជូ សារុន បានមានប្រសាសន៍ថា ចំណុចដែលនៅខ្វះខាត និងបទល្មើសដែលនៅមិនទាន់បង្ក្រាបបានត្រូវបន្តយកចិត្តទុកដាក់តាមដានស្រាវជ្រាវ រាល់ព័ត៌មានដែលទាក់ទងទៅសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលបង្ករការភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកឧត្តមសេនីយ៍ត្រីបានសង្កត់ធ្ងន់ថា ក្នុងនាមយើងជាកងកម្លាំង ជាយោធាច្បាប់ ត្រូវធ្វើកិច្ចការប្រកបដោយភាពម៉ឺងម៉ាត់ រក្សាបាននូវវិន័យ គោរពនូវបទបញ្ជារបស់ថ្នាក់លើ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នរាល់ការញុះញង់ បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner