អភិបាលខេត្តរតនគិរី នាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាចែកជូនដល់ប្រជាពលរដ្ឋជាជនចាស់ជរា ជនពិការ និងទីទាល់ក្រចំនួន១០០គ្រួសារ នៅឃុំម៉ាលិក ស្រុកអណ្តូងមាស

រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨  ឯកឧត្តម ថង សាវុន អភិបាលនៃគណៈខេត្តរតនគិរី អមដំណើរដោយប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល កម្ពុជា ផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចែកជូនជនចាស់ជរា គ្មានទីពឹង ជនពិការភាព និងជនទីទាល់ក្រ ចំនួន១០០គ្រួសារ នៅឃុំម៉ាលិក ស្រុកអណ្តូងមាស  ខេត្តរតនគិរី។

ក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្តរតនគិរី បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលសម្តេចតែបានគិតគូរចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេសជនចាស់ជរាគ្មានទីពឹង គ្រួសារទីទាល់ក្រដោយសម្តេចតេជោបានធ្វើការណែនាំឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវយកចិត្តទុកដាក់ចំពោះប្រជាលរដ្ឋងាយរងគ្រោះទាំងអស់ដោយមិនមានការរើសអើងនិន្នាការនយោបាយអ្វីឡើយ ពោលគឺមិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ ដោយយើងមិនបានដឹងនឹងមិនបានជួយគិតគូដោះស្រាយនោះឡើយ។ ឯកឧត្តមបន្តថា ជាក់ស្តែងដូចជាអំណោយយកមកផ្តល់ជូនលោកតាលោកយាយអ៊ំពូមីងនាពេលនេះ គឺជាការគិតគូរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់លោកតាលោកយាយអ៊ំពូមីងបានមួយរយៈផងដែរ។  ឯកឧត្តមបានដាស់តឿនក្រើនរំលឹកដល់អាជ្ញាធម៌ភូមិឃុំបន្តយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងសហគមន៍របស់ខ្លួន ជាពិសេសមុខសញ្ញាជនងាយរងគ្រោះ ដើម្បីមានវិធានការជួយដល់ពួកគាតបានទាន់ពេលវេលា។ សូមរំលឹកថា អំណោយរបស់រាជរដ្ឋាភិបាលផ្តល់តាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសប្បទាខេត្តនាពេលនេះ គឺក្នុង១គ្រួសាររទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួ និងឃីត១កញ្ចប់៕ម.ន
ដោយៈ គតិ យុត្ត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner