រថយន្តMITSUBISHI-Tritonមួយគ្រឿងបុករថយន្តលុចស៊ីស 450 នៅត្រង់ចំណុចផ្លូវបែកជាបួនបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

  រាជធានីភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៏រថយន្តMITSUBISHI-Tritonមួយគ្រឿងបត់មិនប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុករថយន្តលុចស៊ីស 450មួយគ្រឿងបណ្តាលឲ្យរងការខូចខាតទាំងសងខាតតែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

     ហេតុការណ៏នេះកើតឡើងការពីវេលាម៉ោង ១២និង៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃ សៅរ៏ ទី ០៦ ខែ តុលា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ រដ្ឋសភា មុខ Jet-Conternier សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ។

     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តម៉ាកលុចស៊ីស 450ពណ៌សមួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ02-7077 បើកតាមបណ្តោយផ្លូវរដ្ឋភាទិសដៅពីជើងមកត្បូងស្រាប់តែដល់ផ្លូវបែកជាបួនបត់ទៅឆ្វេងហើយក្នុងល្បឿនលឿនដូចគ្នាផងនោះខណះពេលដែររថយន្តMITSUBISHI-Tritonពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2K-7690 បើកតាមបណ្តោយផ្លូវមុខJet-Conternier ទិសដៅពីកើតទៅលិចបំរុងបត់ឆ្វេងទៅផ្លូវរដ្ឋសភាស្រាប់តែបុកគ្នាខ្ទេចក្បាលផ្នែកខាងមុខខាងឆ្វេងរថយន្តដូចគ្នារងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

    ក្រោយពេលកើតហេតុភាគីទាំងសងខាងសម្របសម្រួលគ្នាដោយយករថយន្តទៅជួសជុលរៀងខ្លួនដើម្បីបញ្ជប់រឿងនៅកន្លែងកើតហេតុ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner