ប្រធានាធិបតីសហរដ្ឋអាម៉េរិកអះអាងថា លុយបង់ឲ្យតារាសិច នាង ស្ត្រមមី ដានីញែល គឺជាលុយស្របច្បាប់

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា លុយបង់ឱ្យស្ត្រីពីរនាក់ ដែលអះអាងថា ធ្លាប់មានទំនាក់ទំនងផ្លូវភេទជាមួយលោកនោះ មិនបានរំលោភលើច្បាប់យុទ្ធនាការឃោសនាបោះឆ្នោតនោះទេ។ បើតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក លោក ត្រាំ បានបង់ប្រាក់១៣០,០០០ដុល្លារឱ្យតារាសិច នាង ស្ត្រមមី ដានីញែល និង១៥០,០០០ដុល្លារទៀតឱ្យអតីតតារាម៉ូឌែល នាង ខារិន ម៉ាកឌូកហ្កាល ដើម្បីបិទមាត់អ្នកទាំងពីរកុំឱ្យនិយាយពីទំនាក់ទំនងជាមួយរូបលោក ប៉ុន្តែលោកត្រាំផ្ទាល់ធ្លាប់បានបដិសេធថា លោកមិនបានដឹងពីលុយទាំងនេះទេ។

យ៉ាងណាមិញ ការអះអាងរបស់ប្រធានាធិបតីអាម៉េរិករូបនេះ បានធ្វើឡើងបន្ទាប់ពីអតីតមេធាវីម្នាក់របស់លោក គឺលោក ម៉ៃឃើ ខូហិន បានសារភាពថា បានរំលោភលើច្បាប់ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦ តាមរយៈការចំណាយប្រាក់រាប់សែនដុល្លារតាមបញ្ជាលោក ត្រាំ ឱ្យស្ត្រីពីរនាក់ ដោយស្ត្រីទាំងពីរនាក់នេះ ម្នាក់ជាតារាអាសអាភាស និងម្នាក់ទៀតជាតារាម៉ូឌែល។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner