ចិនផ្ដល់ជំនួយឥតសំណង២លាន៥សែនដុល្លារសម្រាប់ការអនុវត្តគម្រោងកាត់បន្ថយយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅប្រទេសកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ការផ្ដល់ជំនួយនោះ ត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃ ១៩មិថុនានេះ ក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ និង លោកស្រី Gao Yan អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាមានិតចិន។ ពិធីចុះហត្ថលេខានោះបានធ្វើឡើងនៅ ទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ។ ការចុះហត្ថលេខាមានចំនួន៣គឺ លិខិតប្រគល់-ទទួលនូវថវិការហិរញ្ញប្បទានឥតសំណង២លាន៥សែនដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងកាត់បន្ថយយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅប្រទេសកម្ពុជា។

ថវិការហិរញ្ញប្បទានឥតសំណងនោះ នឹងត្រូវប្រើប្រាស់សម្រាប់រួមចំណែកការងារបោស សម្អាតមីន និងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះ សម្រាប់បម្រើវិស័យមនុស្សធម៌នៅប្រទេសកម្ពុជា ដែលនឹងត្រូវអនុវត្តន៍ដោយមជ្ឈមណ្ឌលសកម្មភាពកំចាន់មីកម្ពុជា CMAC។ ចំណែកកិច្ចព្រមព្រៀងទី១គឺ សម្រាប់រៀបចំផែនការមេស្ដីពីប្រពន្ធ័ដឹកជញ្ជូននៅកម្ពុជា។ តាមរយៈកិច្ចព្រមព្រៀងនោះ ត្រូវគេរាយការណ៍ថា អ្នកជំនាញចិន នឹងមកធ្វើការសិក្សា ដើម្បីរៀបចំផែនការមេស្ដីពីប្រពន្ធ័ដឹកជញ្ជូននៅកម្ពុជាដោយផ្ដោតជាពិសេស ទៅលើប្រពន្ធផ្លូវគោក ផ្លូវដែក ផ្លូវទឹកផ្ទៃក្នុង ការដឹកជញ្ជូនតាមសមុទ្រ អាកាសចរណ៍ស៊ីវីល និងឡូជីស្ទិក។

ចំណែកកិច្ចព្រមព្រៀងទី៣គឺសម្រាប់ការអនុវត្តគម្រោងជួសជុលព្រះមរមរាជវាំងនៅអង្គរ ខេត្តសៀមរាប ដោយភាគីចិនគ្រឹងនឹងសហការជាមួយអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ ដើម្បីស្ដារឡើងវិញនូវស្ថាបត្យកម្ម ការងារពាក់ពន្ធ័នឹងបុរាណវិទ្យា ការអភិរក្សចំលាក់ថ្មជាដើម។ នៅព្រឹកមិញផងដែរ លោកស្រីអនុរដ្ឋមន្ត្រីចិន Gao Yan រួមជាមួយបណ្ឌិតសភាចារ្យ ណា ប៊ុនរឿន ក៍បានរួមគ្នាប្រកាសជាផ្លូវការនូវគម្រោង ហិរញ្ញប្បទានឥតសំណងពីប្រទេសចិន សម្រាប់ការកែលម្អបរិស្ថានសាលារៀន និងការផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំ។ គម្រោងនោះ នឹងសាងសង់អគារវិទ្យាល័យចំនួន២៦ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគ្រូ១នៅរាជធានីភ្នំពេញ ១ខេត្តកំពង់ចាម និង១ទៀត នៅខេត្តកណ្ដាល ព្រមទាំងផ្គត់ផ្គង់បរិក្ខារចាំបាច់ផ្សេងៗទៀត។

ពិធីចុះហត្ថលេខា និងពិធីប្រកាសជាផ្លូវការនោះ ត្រូវគេចាត់ទុកថា គឺជាផ្លែផ្កាថ្មីៗទៀត កើតចេញពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន ដែលធ្វើឲ្យប្រទេសកម្ពុជាមានកិច្ចសហការល្អ ជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដំដៅអភិវឌ្ឍន៍ប្រទេសកម្ពុជា លើគ្រប់វិស័យ។ ចាប់តាំងពីឆ្នាំ២០០១ដល់ថ្ងៃ១៩មិថុនាឆ្នាំ២០១៨នេះ រដ្ឋាភិបាលចិន បានសន្យាផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការមានទឹកប្រាក់សរុប៥ប៊ីលាន២៧៦លានដុល្លារហើយ ក្នុងនោះ ហិរញ្ញប្បទានឥតសំណង និងឥណទានឥតការប្រាក់សរុប ១ប៊ីលាន២២១លានដុល្លារ។ សូមជម្រាបថា អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោកស្រី Goa Yan បានមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃគឺថ្អៃ១៨ដល់១៩មិថុនា ដើម្បីចូលរួមប្រជុំគណៈកម្មការសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម កម្ពុជា-ចិន លើកទី៥ ជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner