ក្លឹបបឹងកេត ប្រមូលពាន២ គិតត្រឹមសប្តាហ៍១៤ គឺពានគ្រូបង្វឹក និងកីឡាករល្អ Metfone Cambodian League ប្រចាំខែសីហា

ក្លឹបបឹងកេត ប្រមូលពាន២ គិតត្រឹមសប្តាហ៍១៤ គឺពានគ្រូបង្វឹក និងកីឡាករល្អ Metfone Cambodian League ប្រចាំខែសីហា ។ ក្នុងនោះលោក គីម ភក្ដី ដែលជាគ្រូបង្គោលបណ្ដោះអាសន្នក្លិបបឹងកេតបានឈ្នះជាគ្រូបង្វឹកឆ្នើម ខណៈខ្សែប្រយុទ្ធ ម៉ាត់ នូរុណ ឈ្នះពានកីឡាករល្អ ដោយរកបាន១៥គ្រាប់ ឈរកំពូលតារាងជាអ្នករកគញរាប់បានច្រើនជាងគេ ។


ចំណែកគ្រូបង្គោលបណ្ដោះអាសន្នបឹងកេត លោក គីម ភក្ដី នៅខែសីហា បានដឹកនាំ៤ប្រកួតទទួលបានជ័យជម្នះទាំង៤ គឺអគ្គិសនីកម្ពុជា, យុវជនបាទី, អាស៊ីអឺរ៉ុបយូណាយធីត និងព្រះខ័នរាជស្វាយរៀង ។ នេះជាការទទួលបានពានគ្រូបង្វឹកឆ្នើមលើកទីពីរជាប់គ្នា បន្ទាប់ពីខែកក្កដា ។
គ្រូបឹងកេតរូបនេះ បានបញ្ជាក់ថា ជ័យលាភីនេះបានមកការខិតខំប្រឹងប្រែងរបស់ថ្នាក់នាំ និងកីឡាករទាំងអស់បានសហការគ្នាយ៉ាងល្អ ។


ដោយឡែកកីឡាករ ម៉ាត់ នូរុណ បានបញ្ជាក់ពីគោលដៅរបស់ខ្លួនថា និងប្រឹងប្រែងអោយខ្លាំងជាងនេះទៀត ដើម្បីឈ្នះពានសម្រាប់ក្លឹបឆ្នាំនេះ ។ ខ្សែប្រយុទ្ធឆ្នើមរូបនេះ ក៏បានអរគុណដល់អ្នកគាំទ្រដែលតែងតែលើកទឹកចិត្តគេ រហូតទទួលបានលទ្ធផលនាពេលនេះ ។


គួរបញ្ជាក់ថា ក្លឹបបឹងកេត បច្ចុប្បន្នកំពុងឈរកំពូលតារាង Metfone Cambodian League ដោយមាន៣៥ ពិន្ទុ ឆ្លងកាត់១៣ប្រកួត ឈ្នះ១១ ស្មើ២ តាមក្រោយដោយព្រះខ័នរាជស្វាយរៀង មាន៣១ពិន្ទុ ឆ្លងកាត់១៣ប្រកួត ឈ្នះ១០ ស្មើ១ ចាញ់ រីឯ ពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន វិញ ក្លឹបបឹងកេត បានស្មើរគ្នាជាមួយ វិសាខា ១ទល់១ ជើងទី១ និងត្រូវប្រជែងគ្នាយកកៅអីវគ្គ៤ក្រុមចុងក្រោយ នៅជើងទី២ នាថ្ងៃទី៨ ខែតុលាខាងមុខ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner