ការបោះឆ្នោតជ្រើសរើសប្រធានក្លិបថ្មី របស់ក្លឹប Barcelona នឹងប្រព្រឹត្តទៅ នាឆ្នាំ២០២១ខាងមុខ

ក្រោយពីការដឹកនាំមិនសូវទទួលបានលទ្ធផលល្អ ក្នុងរដូវកាល២០១៩-២០២០ និងមានបញ្ហារ​កាំរកួស ជាមួយកីឡាករឆ្នើម Lionel Messi ក្រុម​អ្នក​មានបុណ្យ Barcelona បាន​បញ្ជាក់​ជា​​​ផ្លូវ​ការ​ថា ​​នៅ​ថ្ងៃ​ទី​២០​-២១ ខែមីនា ឆ្នាំ២០២១ខាងមុខ សមាជិកក្លឹបទាំងអស់ និងធ្វើការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ក្លិប​ថ្មី​ ។

លោក Josep Maria Bartomeu ដែល​ជា​ប្រធានក្លិប​នា​ពេល​បច្ចុប្បន្ន​ បាន​ប្រឈម​​មុខនឹងការរិះគុណយ៉ាងខ្លាំង រយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ បន្ទាប់ពីមានរឿងអាស្រូវផ្ទេរ​កីឡាករ Lionel Messi ចេញពីក្លឹប ។ ការដឹកនាំរបស់លោក​ Bartomeu បានចោទ​ជា​បញ្ហា  មុនពេលដែល​ក្លឹប​​ជួប បញ្ហាហិរញ្ញវត្ថុ និងបរាជ័យជាប្រចាំ នៅក្នុងទីផ្សារដោះដូរកីឡាករក្នុង​រយៈ​​​​ពេល​ប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ ។ ការកាន់តំណែងរបស់គាត់អាចនឹងត្រូវបញ្ចប់ ក្នុងរយៈពេល៦ខែទៀត ដោយ Barcelona បានបញ្ជាក់ថា ការបោះឆ្នោត នឹងប្រព្រឹត្ត ទៅនៅចុងខែមីនា ឆ្នាំក្រោយ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner