ខណៈនេះ ​ទឹកបាននឹងកំពុងលិចចូលដល់ប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ​និងទឹកឡើងជិតដល់ធ្នឹមស្ពានមិត្តភាពកម្ពុជា-ថៃ ហើយ ​

ជំនន់ទឹកភ្លៀងនៅអូរព្រំដែនកម្ពុជា-ថៃ បានឡើងជន់លិចចំណុចមួយចំនួន ក្នុងទីតាំងភូមិសាស្ត្ររបស់​ប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យហើយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ។ 

ជំនន់ទឹកភ្លៀងបានឡើងជន់លិច នៅចំណុចគល់ស្ពានមិត្តភាពកម្ពុជា-ថៃ កំពស់ទឹកបានឡើងជិតដ​ល់ធ្នឹមស្ពានហើយ ដោយឡែកគោលដៅ០៦ ត្រូវបានទឹកលិចទាំង​ស្រុង។ ចំពោះគោលដៅបែបបទចេញ-ចូល និងផ្នែកច្បាមការពារត្រូវបានទឹកជ្រាបចេញពីប្រព័ន្ធលូ ចូលជាបណ្ដើរៗដែរ។

សូមបញ្ជាក់ថា គិតទល់ពេលនេះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលិក រថយន្តតូចធំនៅចរាចរ​បាន ចំពោះប្រព័ន្ធត្រួតពិនិត្យព្រំដែន(CBMS-PISCES) ក៏នៅដំណើរការជាធម្មតាដែរ៕

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner