អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៤១លាន៤សែននាក់ ក្នុងនោះស្លាប់ជាង១លាន១៣ម៉ឺននាក់ និងជាសះស្បើយជាង៣០លាន៩០ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៤១លាន៤៦ម៉ឺន៩ពាន់២៣៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន១៣ម៉ឺន៦ពាន់២៥៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៣០លាន៩០ម៉ឺន៨ពាន់៣៣៣នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៨លាន៥៨ម៉ឺន៤ពាន់៨១៩នាក់ ស្លាប់ចំនួន២២ម៉ឺន៧ពាន់៤០៩នាក់ និងជាសះស្បើយចំនួន៥លាន៦០ម៉ឺន២ពាន់១១៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៧លាន៧០ម៉ឺន៥ពាន់១៥៨នាក់ ស្លាប់ចំនួន១១ម៉ឺន៦ពាន់៦៥៣នាក់ និងជាសះស្បើយ៦លាន៨៧ម៉ឺន១ពាន់៨៩៥នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៥លាន៣០ម៉ឺន៦៤៩នាក់ ស្លាប់១៥ម៉ឺន៥ពាន់៤៥៩នាក់ និងជាសះស្បើយ៤លាន៧៥ម៉ឺន៦ពាន់៤៨៩នាក់ ៕