ខៀវ សំផន ហៅតា ឈុន ប្រធានគណៈប្រធានរដ្ឋនៃបក្សកុម្មុយនីស្តកម្ពុជានៃរបបខ្មែរក្រហម (១៨៧៥-១៩៧៩)។
ខៀវ សំផន ហៅតា ឈុន ប្រធានគណៈប្រធានរដ្ឋនៃបក្សកុម្មុយនីស្តកម្ពុជានៃរបបខ្មែរក្រហម (១៨៧៥-១៩៧៩) បានកើតនៅស្រុករំដួល ខេត្តស្វាយរៀង នៃប្រទេសកម្ពុជាដែលមានឳពុកឈ្មោះ ខៀវ ឡុង និងម្ដាយឈ្មោះ ប៉ោ គង់។ ខៀវ សំផន ជាសិស្សពូកែម្នាក់ ហើយជាបងធំទី៣ នៃបក្សកុម្មុយនីស្តកម្ពុជាដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំងហើយបានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចនយោបាយនៅទីក្រុងប៉ារីស។ នៅក្នុងជីវិតនយោបាយ ខៀវ សំផន ធ្លាប់បានកាន់តំណែងធំៗជាច្រើនរួមមាន÷
- ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម
- ជាមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលសង្គមរាស្រ្តនិយមដែលមានឋានៈស្មើរដ្ឋលេខាធិការ
- ជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យដែលទទួលបន្ទុកផ្នែករណសិរ្ស និងពាណិជ្ជកម្ម
- ជាមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ
- និងជាមន្ត្រីជាន់ខ្ពស់តំណាងកម្ពុជាទៅចូលរួមសន្និសីទអន្តរជាតិស្តីពីកម្ពុជានៅទីក្រុងប៉ារីស
ក្រោយរបបកម្ពុជាប្រជាធិបតេយ្យដួលរលំ លោក ខៀវ សំផន ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញតុលាការកម្ពុជារកឃើញថាមានទោសពីបទ÷
- ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ
- ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ1949
- ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍
- មនុស្សឃាត
- ការធ្វើទារុណកម្ម នឹងអំពើអសីលធម៌ផ្សេងៗទៀត។





