សមាគមអតីតយុទ្ធជនកម្ពុជា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជនទីទាល់ក្រ ពិការ និងគ្រួសារយោធិនមរណ: ចំនួន ០២គ្រួសារ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ឆ្នាំង៖ សមាគមអតីតយុទ្ធជនកម្ពុជាបានរៀបចំពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជនទីទាល់ក្រ ពិការ និងគ្រួសារមរណចំនួនពីរគ្រួសារនៅក្នុងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ។ ពិធីនេះធ្វើឡើងនៅថ្ងៃទី២២ មិថុនា ​២០២០ នៅក្នុងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ។

ពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជនទីទាលក្រ ពិការ និងគ្រួសារយោធិនមរណៈចំនួន ០២ គ្រួសារនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ព្រហ្ម ផេង មេបញ្ជាការរងកងទ័ព ជើងគោក និងជាមេបញ្ជាការកងពល តូចអន្តរាគមន៍លេខ ១ , ឯកឧត្តមឧត្តម សេនីយ៍ទោ ធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងលោក វន ស៊ីផា អភិបាលនៃគណៈអភិបាល ស្រុកសាមគ្គីមានជ័យ រួមជាមួឯកឧត្តមលោកជំទាវ លោក លោកស្រីជាប្រតិភូអមដំណើរ រួមទាំងលោកប្រធានក្រុមប្រឹក្សាស្រុក , អភិបាលរងស្រុក , បញ្ជាការកងកំលាំងទាំងបី , មេឃុំ , រួមទាំងប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលជាអតីតយុទ្ធជន មួយចំនួន។

មេបញ្ជាការរងកងទ័ពជើងគោក
សមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានរៀបចំពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជនទីទាល់ក្រ ពិការ និងគ្រួសារយោធិនមរណចំនួនពីរគ្រួសារក្នុងនោះប្រគល់ជូនគ្រួឈ្មោះ ស្រីណនវ៉ាន់ ជាគ្រួសារយោធិនមរណះកាលពីឆ្នាំ២០០៤ ដែលស្ថិតនៅក្នុងភូមិតាំងត្បែងឃុំធ្លកវៀនស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ។

ផ្ទះដែលត្រូវប្រគល់ជូនគ្រួសារទី ២ ជូនដល់លោក ណនកុសល ជាជនពិការជើងក្នុងឆ្នាំ១៩៨៩ អតីតអង្គភាពកងពលលេខ ៤ ឈរជើងនៅផ្លូវលេខ ៥៦ ព្រំដែនកម្ពុជាថៃព្រោះនៅក្នុងភូមិស្វាយផ្អែមឃុំស្វាយផ្អែមស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ។
មេបញ្ជាការរងកងទ័ពជើងគោកឯកឧត្តមឧត្តមសេនីយ៏ឯក ព្រហ្មផេង បានធ្វើការផ្ដាំផ្ញើដល់គ្រួសារអតីតយុទ្ធជនទាំងពីរគ្រួសារ ត្រូវធ្វើយ៉ាងណាថែរក្សាផ្ទះឲ្យបានយូរអង្វែងពិសេសត្រូវដាំដំណាំរួមផ្សំដើម្បីបង្កើតជីវភាពគ្រួសារពិសេសការធ្វើអនាម័យ ឲ្យបានត្រឹមត្រូវតាមក្រសួងសុខាភិបាលដែលបានដាក់ចេញធ្វើការទប់ស្កាត់ការរីករាលដាលនូវជំងឺ ១៩ ពិសេសការលាងដៃ និងសាប៊ូឬអាកុលក្នុងនោះការចម្អិនអាហារត្រូវឲ្យបានឆ្អិនត្រឹមត្រូវការរស់នៅស្អាតហូបស្អាតអនាម័យល្អដើម្បីសុខភាពរបស់បងប្អូន ។

នៅក្នុងពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជនទីទាល់ក្រ ពិការ និងគ្រួសារយោធិនមរណ:ចំនួន ០២ គ្រួសារនេះ ឯកឧត្តមគណៈអធិបតី រួមជាមួយនឹងអាជ្ញាធរស្រុកសប្បុរសជន បានផ្ដល់ជូននូវថវិកា និងសម្ភារមួយចំនួនមានដូចជា៖ អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ពូជមាន់ កូនឈើដែលជាដំណាំផ្លែឈើហូបផ្លែមួយ ចំនួនផងដែរ៕ធ.ដ

ដោយ សុក្ខារិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner