ពិធីចែកសម្ភារ បរិក្ខាពេទ្យ សម្រាប់ការពារជំងឺ កូវីដ-១៩ និងសម្លៀកបំពាក់ពេទ្យ ព្រមទាំង ធុងបាញ់ថ្នាំការពារជំងឺគ្រុនចាញ់ជំងឺគ្រុនឈាម

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង៖ គ្រឿងសម្ភារបរិក្ខារពេទ្យសម្រាប់ការពារជំងឺកូវីដ១៩ និងសំលៀកបំពាក់ពេទ្យ ព្រមទាំងធុងបាញ់ថ្នាំជម្ងឺគ្រុនចាញ់ និងគ្រុនឈាមទៅតាមបណ្តាអង្គភាពយោធាស្រុកនៅក្នុងខេត្ត ។ ពិធីនេះធ្វើឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំពិធីចែកសម្ភារ បរិក្ខាពេទ្យ សម្រាប់ការពារជម្ងឺ កូវីដ-១៩ និងសម្លៀកបំពាក់ពេទ្យ ព្រមទាំង ធុងបាញ់ថ្នាំការពារជម្ងឺគ្រុនចាញ់ ជម្ងឺគ្រុនឈាម។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក ឧត្តមសេនីយ៍ទោ ធនធឿននិងមានការអញ្ជើញចូលរួម ពី មេបញ្ជាការរង, លោក នាយសេនាធិការរង ព្រមទាំង នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។

លោកឧត្តមសេនីយ៍ទោ ធន ធឿន បានក្រើនរំលឹកជាថ្មី និងសូមឱ្យកងកម្លាំងទាំងអស់ត្រូវពង្រឹងការយកចិត្តទុកដាក់គិតពីអនាម័យ និងសុខភាពម្នាក់ៗ និងក្រុមគ្រួសារ ឱ្យបានល្អ ពេលនេះជារដូវកាលគ្រុនឈាន គ្រុនចាញ់ និងមានរលកថ្មីនៃជម្ងឺដ៏កាចសាហាវកូវីដ-១៩ កើតមានជាថ្មីទៀត ហើយសម្ភារបរិក្ខាពេទ្យ ដែលចែកជូនតាមការិយាល័យ ផ្នែកចំណុះ នៅពេលនោះ គឺត្រូវតែចែកជូនឱ្យដល់បុគ្គលម្នាក់ៗ ភ្លាមៗ កុំទុក យូរដើម្បីឱ្យបងប្អូនយើង បានប្រើប្រាស់ទាន់ពេលវេលា ៕ធ.ដ

ដោយ សុក្ខារិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner