បុរសម្នាក់ចាក់សម្លាប់ប្រពន្ធខ្លួន សង្ស័យតែភ្លេីងប្រចណ្ឌ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យខណៈកំពុងហាលខោអាវត្រូវប្តីយកកាំបិតមកចាក់ចំទ្រូងខាងស្តាំ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២០ នៅចំណុច ផ្ទះជនរងគ្រោះ ភូមិ ដូនរ័ត្ន សង្កាត់ ឪឡោក ខណ្ឌកំបូល រាជធានី ភ្នំពេញ។ ជនរងគ្រោះ ឈ្មោះ លាង ផល្លា ស្រី អាយុ ២៣ឆ្នាំ  មុខរបរកម្មការិនីរោងចក្រ ចំណែកជនសង្ស័យ ជាប្តីឈ្មោះ សុខលី សម្បត្តិ អាយុ ២៣ឆ្នាំ នាក់ទាំង២ស្នាក់នៅភូមិសង្កាត់ខាងលើ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើត ខាងលើ ជនរងគ្រោះបានមកពីធ្វើការរោចក្រ រួចហើយក៏ងូតទឹក រួចក៏ហាលខោអាវ ហើយស្រាប់តែប្តីយកកាំបិតស្នៀតមកចាក់ចំទ្រូងខាងស្តាំបណ្តាលឲ្យរងរបួសធ្ងន់  ភ្លាមនោះក៏ត្រូវបងប្អូនដឹកយកមកមន្ទីរពេទ្យកាល់ម៉ែត្រដេីម្បីសង្គ្រោះ តែដោយអកុសលជនរងគ្រោះបានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ដោយឡែកជនដៃដល់ជាប្តីបានគេចខ្លួនបាត់។

បច្ចុប្បន្ន នេះសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី រីឯសមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ជាប្ដីដេីម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ធ.ដ

ដោយ៖ ​ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner