ឯកអគ្គរដ្ឋទូត ទីម័រខាងកើត សរសើរដល់វិធានការរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងស្នើឱ្យកម្ពុជាពង្រឹងកិច្ចសហប្រតិបត្ដិលើវិស័យសុខាភិបាល

 

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតថ្មីប្រចំាកម្ពុជា ឯកឧត្តម Ermenegildo Kupalopes បានថ្លែងអបអរសាទរ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ បានទាន់ពេលវេលា ដោយមានករណីឆ្លងតិច និងគ្មានករណីស្លាប់។ ការថ្លែងបែបនេះរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ដែលប្រព្រឹត្ដទៅនៅទីស្ដីការក្រសួង នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ។

 

ក្នុងឱកាសនោះ ឯកឧត្តម Ermenegildo Kupalopes បានស្នើឱ្យកម្ពុជារឹតចំណងសាមគ្គីភាពកិច្ចសហប្រតិបត្ដិការលើវិស័យសុខាភិបាល រវាងប្រទេសទាំងពីរ ជាពិសេស ជួយលើជំងឺឆ្លង។ ជាកិច្ចឆ្លើយតប រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងស្វាគមន៍ និងរីករាយសហការជានិច្ច ជាពិសេសក្នុងការងារប្រយុទ្ធនឹងជំងឹឆ្លងផ្សេងៗ រួមទាំងជំងឺគ្រុនចាញ់ផងដែរ។ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានសង្ឃឹមថា នៅពេលខាងមុខនេះ ប្រទេសទាំងពីរនឹងមានការផ្លាស់ប្ដូរទស្សនៈកិច្ចរវាងគ្នា។ ជាមួយគ្នានោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានសម្តែងនូវអំណរសាទរ ជូនចំពោះឯកអគ្គរដ្ឋទូតថ្មី ដែលទើបត្រូវបានតែងតាំង ឲ្យមកបំពេញបេសកកម្មការទូត នៅលើទឹកដី កម្ពុជា៕

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner