អគារកងវិស្វកម្ម នៅបញ្ជាការដ្ឋានកងទ័ពជើងទឹកជ្រោយចង្វារ បាន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

អត្ថបទដោយ៖
AMS

កាលពីពេលកន្លងទៅថ្មីៗនេះ នៅបញ្ជាការដ្ឋានកងទ័ពជើងទឹកជ្រោយចង្វារ ឯកឧត្ដម នាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោកជំទាវ កាន់ ចន្រ្ទា ទៀ វិញ អញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធី សូត្រមន្ត និងដាក់ឲ្យប្រើប្រាស់នៅអគារ កងវិស្វកម្ម នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រោយចង្វារ ព្រមទាំងមានការចូលរួមពី ឯកឧត្ដម មេបញ្ជាការរង កងទ័ពជើងទឹក ឯកឧត្ដម អគ្គលេខាធិការរង សន្តិសុខលម្ហសមុទ្រ ឯកឧត្ដម អស់លោក នាយនាវី នាយនាវីរង ពលនាវិក កងទ័ពជើងទឹកយ៉ាងច្រើនកុះករ។

        ថ្លែងទៅកាន់នាឲ្យកាសនោះ ឯកឧត្ដម នាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោកជំទាវ កាន់ ចន្រ្ទា ទៀ វិញ បានថ្លែងអំណរអរគុណចំពោះ ឯកឧត្ដម ឧត្ដមនាវីឯក ហួរ ហាប់ មេបញ្ជាការរង កងទ័ពជើងទឹក និងលោកជំទាវ ដែលបានចំណាយទាំងថវិការ និងពេលវេលា ក្នុងការកសាងអគារ កងវិស្វកម្ម ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ដែលមានរយៈពេល ៧៥ថ្ងៃ និងមានបណ្ដោយ ៣០ម៉ែត្រ ទទឺង៩ម៉ែត្រ មាន៥បន្ទប់ ក្នុងនោះ ឯកឧត្ដម នាយឧត្ដមនាវី ទៀ​ វិញ និងលោកជំទាវ កាន់ចន្រ្ទា ទៀ វិញ បានកោតសសើរ ឯកឧត្ដម ហួរ ហាប់ និងលោកជំទាវ ព្រមទាំង លោកវរនាវីឯក ប៉ុល សុទ្ធី នាយកងវិស្វកម្ម និងនាយនាវីរងដែលខិតខំទាំងកំលាំងកាយ ទាំងកំលាំងចិត្តក្នុងការកសាង ថែទាំអោយបានល្អប្រសើរផងដែរ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner