រដ្ឋបាលរាជធានីភ្នំពេញទទួលបានអំណោយ គ្រឿងឧបភោគបរិភោគ ពីសប្បុរសជាបន្តបន្ទាប់ ដើម្បីបន្តចាត់ចែងជួយទៅដល់ជនរងគ្រោះនិងជនងាយរងគ្រោះដោយជំនន់ទឹកភ្លៀង

ភ្នំពេញ៖ អំណោយជាអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធ រាប់រយកេសរបស់សប្បុរសជនចំនួន២ក្រុម បានប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញជាបន្តទៀត ដើម្បីអោយរដ្ឋបាលរាជធានីបានបន្តចាត់ចែងជួយទៅដល់ជនរងគ្រោះនិងជនងាយរងគ្រោះដោយជំនន់ទឹកភ្លៀងដែលបាននឹងកំពុងប្រឈមរហូតមកដល់ពេលនេះ។
   ពិធីប្រគល់និងទទួលខាងលើបានធ្វើឡើងនារសៀលថ្ងៃទី២៦តុលានេះ ក្រោមវត្តមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
  អំណោយរួមមាន សប្បុរសជនទី១ ផ្តល់ជូនអង្កចំនួន១០តោន មី៥០០កេស ត្រីខ ៥០០យូ ទឹកត្រី៥០០យួទឹកស៊ីអ៊ីវ៥០០យួរ និងសប្បុរសជនទី២ ផ្តល់ជូនទឹកបរិសុទ្ធ៥០០0កេសដែរ ។
   ការចូលរួមផ្តល់អំណោយមនុស្សធម៌នាពេលនេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ស្របពេលដែលប្រជាពលរដ្ឋមួយចំនួនក្នុរាជធានីភ្នំពេញកំពុងជួបនូវគ្រោះធម្មជាតិ ដោយទឹកជំនន់ ដែលត្រូវការជំនួយឧបត្ថម្ភពីសប្បុរសជននានាដើម្បីសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលរាជធានីក្នុងឱកាសនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ដែលបានផ្តាច់ពីមាត់ពី ក យកអំណោយ ជាអង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកបរិសុទ្ធប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ជួយសង្រ្គោះដល់ប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា ក្នុងគ្រាដ៏លំបាក់នេះ ហើយឯកឧត្តម សន្យាថា រាល់អំណោយរបស់សប្បុរសជនទាំងអស់ នឹងនាំយកទៅចែកជូនដល់ដៃប្រជាពលរដ្ឋរងគ្រោះពិតប្រាកដ ហើយបើនៅសេសសល់នឹងយកទៅជួយដល់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានដោយមិនធ្វើអោយម្ចាស់អំណោយខកបំណងឡើយ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner