ក្រសួងសាធារណការចាប់ផ្តើមអនុវត្តវិធានការដកបណ្ណបើកបរដល់អ្នកផ្ទុកទំនិញលើសទម្ងន់

យានយន្តណាដែលបន្តការដឹកជញ្ជួនលើសកំណត់លើសពី២០ភាគរយ នឹងត្រូវគេដកបណ្ណបើកបរនិងព្យូរ ការធ្វើអាជីវកម្មរយៈពេល២ឆ្នាំ និងឃាត់ទុកយានយន្តរយៈពេល១ឆ្នាំដោយការរក្សាទុកយានជំនិះនោះនៅទី តាំងសមស្របណាមួយ។ ការអនុវត្តលើយានយន្តដែលបន្តការដឹកជញ្ជូនលើសកំណត់នេះ ត្រូវក្រសួងសាធារ ការបានបញ្ជាក់ គឺចាប់ផ្តើមអនុវត្តតាំងពីថ្ងៃច័ន្ទទី១៦វិច្ឆិកានេះទៅ។ យោងតាមសេចក្តីជួនដំណឹង ម្ចាស់យាន យន្តនោះ ត្រូវ ទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំទំនិញ និងយានជំនិះ ដោយខ្លួនឯង, បញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុន១ឆ្នាំ ក្នុងករណីទទួលរងនូវការផាកពិន័យអន្តរការណ៍ ម្ដងរួចហើយប៉ុន្តែ នៅតែបន្តប្រព្រឹត្តល្មើសទៀត។ 

 សេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ បានបញ្ជាក់ថាការដាក់ពិន័យនេះ គឺដើម្បីពង្រឹងការ អនុវត្តបទប្បញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់ ស្ពាន និងសំណង់សិល្បការ្យផ្លូវថ្នល់ឲ្យបានជាប់រឹងមាំ គង់វង្សនិងធន់ជាប់ តាមអាយុកាលបច្ចេកទេសសាងសង់។

រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោកស៊ុនចាន់ថុល បានបញ្ជាក់ថា ការដឹកជញ្ជូនលើសកម្រិតទម្ងន់ កំណត់ គឺជាការបំផ្លាញផ្លូវដែលជាញើសឈាមរបស់រាជរដ្ឋាភិបាលខិតខំស្វែងរកដើម្បីការបំរើប្រជាពលរដ្ឋ៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner