លោក​ ចូ ​បៃ​ដិ​ន​ ​អះអាង​ថា​ ​រដ្ឋបាល​ថ្មី​របស់​លោក​នឹង​មិន​អនុវត្ត​គោល​ន​យោ​បាយ​ពាណិជ្ជកម្ម​បែប​ទណ្ឌកម្ម​ឡើយ

​អាមេរិក​៖​ ​លោក​ ចូ ​បៃ​ដិ​ន​ ​ថ្លែង​ថា​ ​រដ្ឋបាល​ថ្មី​របស់​លោក​នឹង​មិន​អនុវត្ត​គោល​នយោបាយ​ពាណិជ្ជកម្ម​បែប​ទណ្ឌកម្ម​ទេ​ ​ប៉ុន្តែ​លោក​នឹង​ធ្វើឲ្យ​ប្រជាជន​អាមេរិក​មាន​ភាព​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​ជាង​មុន​ ​ជាពិសេស​ធានា​ថា​ ​មេដឹកនាំ​សហ​ជីប​ ​និង​បរិស្ថាន​ក្លាយ​ជា​ផ្នែក​មួយ​នៅ​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ណាមួយ​ដែល​យើង​ធ្វើឡើង​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​


​លោក​ ចូ ​បៃ​ដិ​ន​ ​បាន​ថ្លែង​អំឡុង​សន្និសីទកាសែត​មួយ​ ​ដែល​ពិភាក្សា​ពី​ផែនការ​សេដ្ឋកិច្ច​របស់​លោក​ថា​ ​សហរដ្ឋអាមេរិក​ត្រូវតែ​រួម​កម្លាំង​ជាមួយ​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​លើ​ពិភពលោក​ ​ដើម្បី​បង្ហាញ​ពី​ការ​រួប​រួមគ្នា​លើ​គោល​នយោបាយ​ពាណិជ្ជកម្ម​អន្តរជាតិ​ ​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ប្រទេស​ចិន​ ​។​


​ទន្ទឹមគ្នា​ ​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​រូប​នេះ​ក៏បាន​សន្យា​ដែរ​ថា​ ​រដ្ឋបាល​របស់​លោក​នឹង​បង្ហាញ​ព័ត៌មាន​លម្អិត​ ​នៃ​របៀបវារៈ​លើ​គោល​នយោបាយ​ពាណិជ្ជកម្ម​ ​នៅ​ថ្ងៃ​ទី​២​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ខាងមុខនេះ​ ​ពោល​គឺ​មួយ​ថ្ងៃក្រោយ​លោក​ចូលកាន់​តំណែង​ផ្លូវការ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner