នគរបាលខណ្ឌច្បារអំពៅ ចាប់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធ ករណីជួញដូរ និងប្រេីប្រាស់គ្រឿងញៀន

អត្ថបទដោយ៖
ឆាយ រត្ថា

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កាលពីម្សិលមិញកម្លាំងនគរបាលខណ្ឌច្បារអំពៅ បានបង្ក្រាបបទល្មេីសចំនួន២ករណី៖ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ករណីទី១៖ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៤ និង ៣០ នាទី កំលាំងសមត្ថកិច្ចប៉ុស្តិ៍វាលស្បូវ នៃអធិការខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ នៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ខ្នា ហុងដា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ + ដកហូតបានវត្ថុតាង៖

  • ក្រាមពណ៌សរថ្លា ០១ កញ្ចប់ថង់តូច ។

ករណីទី២៖ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង ០០ នាទី កំលាំងសមត្ថកិច្ចប៉ុស្តិ៍វាលស្បូវ នៃអធិការខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ នៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១ ឈ្មោះ ផន បញ្ញា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ និងទី២ ឈ្មោះ សូត គង្គា ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ + ដកហូតបានវត្ថុតាង៖

  • ក្រាមពណ៌សរថ្លា ១០ កញ្ចប់ថង់តូច និង កង់ចំនួន ០១ ពណ៍ខ្មៅ (កង់ចាស់)។
  • លទ្ធផលធ្វើតេស្តទឹកនោមវិជ្ជមាន(មានសារធាតុញៀន)។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ឃុំខ្លួនបណ្ដោះអាសន្ន ដេីម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕ ដោយ៖ ភារ៉ា និងប៊ុនធី

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner