តើអាជីវកម្មទាំង 5 ប្រភេទនេះ អាចនឹងមានទីផ្សារខ្លាំងទៀតទេ ក្រោយពេលកូវីដ19 ត្រូវបានបញ្ចប់?

អាជីវកម្ម ៖ មកដល់ពេលនេះ អ្នកដឹកនាំអាជីវកម្មព្រមទាំងសហគ្រិនថ្មីៗភាគច្រើនកំពុងស្វែងរកយុទ្ធសាស្ត្រទប់ទល់នឹងការខាតបង់ដែលអាជីវកម្មរបស់ខ្លួនបានទទួលរងផលប៉ះពាល់ពីបញ្ហាវិបត្តិកូវិដ19។ ផែនការនានាបូករួមទាំងការពង្រីកគំនិតថ្មីៗផងផងដែរនោះ ត្រូវបោះបង់ចោលស្ទើរតែទាំងអស់មួយអន្លើសិន ហើយរឿងដែលសំខាន់នៅពេលនេះគឺធ្វើយ៉ាងណាឲ្យអាជីវកម្មរបស់គេអាចបន្តរស់បានរហូតដល់ចប់កូវីដ19 ឬពេលមានវត្តមានវ៉ាក់សាំងការពារអាចទទួលបានយ៉ាងទូលំទូលាយ។

កូវីដ19 ជាលទ្ធផលបានបង្ហាញពីឥទ្ធិពលដ៏ខ្លាំងក្លាមួយដែលអាចធ្វើឲ្យអត្តចរិត និងផ្នត់គំនិតរបស់រដ្ឋាភិបាលមួយអង្គភាពមួយព្រមទាំងប្រជាជនទាំងឡាយលើលោកជាពិសេសអ្នកប្រើប្រាស់ផលិតផលនិងសេវាកម្មបានផ្លាស់ប្តូរដោយគិតចាប់រាប់តាំងពីការដើរផ្សារមកជាការបញ្ជាទំនិញតាមអនឡាញការធ្វើដំណើរដោយសារសេរីមកជាការរក្សាគម្លាតសង្គមហើយវាពិតជាមិនងាយស្រួលទេដែលអាចធ្វើឲ្យជីវិតរបស់ពួកគេអាចវិលត្រឡប់ជាធម្មតាដូចពីមុននោះ។

ដូចនេះ តើអាជីវកម្មប្រភេទថ្មីគួរតែចាំបាច់ពិចារណាទៅលើបញ្ហាទាំងនេះ ឬយ៉ាងណា? ចម្លើយគឺប្រាកដណាស់ ពីព្រោះថាតម្រូវការទីផ្សារនឹងប្រាកដជាមានទំរង់ប្រែប្រួលខុសពីមុនជាមិនខាន។ សាកល្បងគិតទាំងអស់គ្នាមើលថា តើអាជីវកម្មថ្មីខាងក្រោមនេះ អាចនឹងចាប់យកទីផ្សារបានដល់កម្រិតណានៅពេលដែលកូវីដ19នឹងត្រូវបញ្ចប់៖

១.ការអប់រំបែបតិចណូឡូជី ឬED-TECH៖
ថ្នាក់រៀនអនឡាញការបង្រៀនអនឡាញវគ្គអនឡាញសុទ្ធតែមានអត្រាកើនឡើងនៃតម្រូវការហើយ ហាក់ដូចជាមិនមានការថមថយឡើយទោះបីជាក្រោយកូវីដក្តី

២.អាជីវកម្មដឹកជញ្ជូន និងទិញតាមអនឡាញឬ E-Commerce and Delivery៖
ទម្លាប់នៃការរស់នៅក្នុងផ្ទះក្នុងពេលកូវីដបានធ្វើឲ្យមនុស្សរាប់លាននាក់បានស្គាល់ពីសេវាកម្មម្ហូបអាហារអនឡាញ និងការបញ្ជាទំនិញអនឡាញព្រមទាំងសេវាកម្មដឹកជញ្ជូនផង។ ភាពងាយស្រួលនៃសេវាកម្មទាំងនេះក៏នឹងមិនអាចថយក្រោយវិញបានដែរទោះបីកូវីដរលត់បាត់ទៅវិញក្តី

៣.សេវាកម្មគ្រប់គ្រង់ទីតាំងសម្រាប់ការិយាល័យ ឬ Office Spaces Management៖
របៀបនៃការកាតបន្ថយប្រាក់ចំណាយនៃម្ចាស់អគារ និងអ្នកដឹកនាំអាជីវកម្មក្នុងពេលបញ្ហាកូវីដនឹងក្លាយទៅជាវិធីថ្មីក្នុងការអនុវត្តពេលដែលស្ថានភាពវិលវិញជាធម្មតាក្តី។ ដូចនេះការគ្រប់គ្រងអគារការិយាល័យពីផ្ទះ ឬដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប នឹងក្លាយទៅជាជម្រើសដ៏ល្អបំផុតនាពេលខាងមុខ

៤.សេវាកម្មហិរញ្ញវត្ថុឬ Financial Services៖
សេវាកម្មហិរញ្ញវត្ថុជាសេវាកម្មដែលមានតម្លៃថ្លៃជាធម្មតា ប៉ុន្តែក្នុងសម័យកូវីដសេវាកម្មមួយនេះបានធ្លាក់ចុះតម្លៃយ៉ាងខ្លាំងគួរឲ្យរីករាយបំផុតសម្រាប់ម្ចាស់អាជីវកម្ម។ ដូចនេះក្រោយកូវីដសេវាកម្មនេះនឹងទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងជាមិនខាន

៥.សុខភាព និងសេចក្តីសុខផ្លូវចិត្តឬ Health and Wellness៖
ខណៈដែលពិភពលោកកំពុងត្រូវការជំនួយផ្នែកសុខាភិបាលយ៉ាងខ្លាំងពាក់ព័ន្ធទៅនឹងបញ្ហាកូវីដនោះ
វាពិតជាបានធ្វើឲ្យបញ្ហាសុខភាពប្រចាំថ្ងៃរបស់មនុស្សរាប់លាននាក់បានក្លាយទៅជារឿងសំខាន់បំផុត ដើម្បីពួកគេយកចិត្តទុកដាក់។ អ្នកជំនាញណែនាំខាងសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តបានក្លាយជាគោលដៅសម្រាប់មនុស្សរាប់លាននាក់ក្នុងពេលកូវីដហើយវានឹងបន្តរហូតក្រោយកូវីដជាមិនខាន៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner