គ្រូ Sheffield United ដាក់គោលដៅដណ្តើមកៅអី UEFA Champions League

អត្ថបទដោយ៖
Kien Sereyvuth

លោក Chris Wilder អ្នកចាត់ការក្លិប Sheffield United បានដាក់គោលដៅដណ្តើមកៅអីលេងក្របខណ្ឌ UEFA Chapions League នារដូវកាលក្រោយ នៅពេល ក្របខណ្ឌលីគកំពូលអង់គ្លេសនឹងវិលត្រឡប់មកវិញនាសប្តាហ៍ក្រោយ ត្រៀមតតាំងជាមួយ Aston Villa សម្រាប់ការប្រកួត សប្តាហ៍ ទី២៩ ។

ដោយបច្ចុប្បន្នក្នុងតារាងលីគកំពូលអង់គ្លេស Sheffield United កំពុងឈរលេខ៧ មានគម្លាតពីក្រុមលេខ៤ Chelsea តែ៥ពិន្ទុប៉ុណ្ណោះ ខណៈ Manchester United,លេខ៥ Wolves លេខ៦ មានតែ ៤៣ពិន្ទុ ស្មើរគ្នា ។   ៉  នេះជាការថ្លែងក្នុងបទសម្ភាសជាមួយ សារព័តមាន Punching ស្របពេលដែលក្លិប Manchester City ត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ធ្វើការពិន័យមិនឲ្យប្រកួតប្រជែង ក្នុងក្របខណ្ឌពានអន្តរជាតិផ្សេងៗ ។

សូមបញ្ជាក់ថា បច្ចុប្បន្ន ក្លិប Sheffield United  កំពុងឈរលេខរៀងទី៧ ក្នុងតារាង Premier League ដោយ២៨ប្រកួត  ឈ្នះ១១ ស្មើរ១០ និងចាញ់ ៧លើក  ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner