អគ្គនាយកដ្ឋានកីឡា ជំរុញឲ្យសហព័ន្ធកីឡាជាតិ ពង្រឹងនូវវិន័យ និងបង្កើនការហ្វឹកហាត់អោយខ្លាំងក្លាបន្ថែមទៀត

អត្ថបទដោយ៖
Kien Sereyvuth

ឯ ឧ អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា តំណាងឯ ឧ ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជំរុញអោយសហព័ន្ធកីឡាជាតិ ពង្រឹងនូវវិន័យ និងបង្កើនការហ្វឹកហាត់ឲ្យខ្លាំងក្លាបន្ថែមទៀត គ្រាដែលឯ ឧ អញ្ជើញផ្ដល់ការពារជំងឺកូវីដ-១៩ ដែលទទួលបានពីក្រុមហ៊ុន The Korean Chamber of Commerce in Cambodia មកចែករំលែកដល់ សហព័ន្ធកីឡាជាតិ ទាំង៣២ និងអង្គភាពក្រោមចំណុះ រួមមាន ស្រោមដៃ អាល់កុល ម៉ាស់ និងដបបាញ់អាល់កុល សម្រាប់យកទៅប្រើប្រាស់ដើម្បីចូលរួមទប់ស្កាត់ និងបង្កាការរីករាលដាល នៃជំងឺផ្លូវដង្ហើមកូវីដ- ១៩ ដើម្បីបន្ដនិរន្ដរភាពការហាត់ហ្វឹកហ្វឺន ពិធីធ្វើឡើងនាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ឯ ឧ អ៊ុក សិទ្ធិជាតិ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន The Korean Chamber in Cambodia ដែលបានចំណាយថវិកា ក្នុងការរួមចំណែកគាំទ្រទប់ស្កាត់ការរីករាលដាល នៃជំងឺផ្លូវដង្ហើមកូវីដ-១៩ ដល់វិស័យកីឡា ហើយចំពោះសម្ភារដែលទទួលបាននាពេលនេះ សូមយកទៅប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងពេលដែលកំពុងចាប់ផ្តើមហាត់ហ្វឹកហ្វឺនរួមគ្នារបស់ក្រុមកីឡាថ្នាល ក្នុងអំឡុងពេល នៃការរីករាលដាល ជំងឺផ្លូវដង្ហើមកូវីដ-១៩ ។

ឯ ឧ អគ្គនាយក ក៏បានផ្ដាំផ្ញើថា សូមគ្រប់សហព័ន្ធកីឡាជាតិ ចាប់ផ្តើមពង្រឹងនូវវិន័យ ការហាត់ហ្វឹកហ្វឺនឲ្យបានល្អប្រសើរ ដើម្បីទទួលបានគុណផលខ្ពស់ ក្នុងការឈានទៅយកមេដាយពីការប្រកួតនានា ទាំងលើឆាកជាតិ និងអន្ដរជាតិ ពិសេសឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ ។

សូមបញ្ជាក់ថា សម្ភារប្រើប្រាស់ ដើម្បីចូលរួមទប់ស្កាត់ និងបង្កាការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអគ្គនាយកដ្ឋានកីឡា បានទទួលពីក្រុមហ៊ុន Chainman ofThe Korean Chamber in Cambodia សរុបជាថវិកា ចំនួន ៧០០០ដុល្លាអាម៉េរិក រួមមាន៖ ១.អាល់កុល ចំនួន ១២០ប៊ីដុង ស្មើនឹងចំនួន ៣៦០០លីត្រ , ២.ដប់សម្រាប់ដាក់អាកុល ចំនួន ៥០ដប , ៣.ម៉ាស់ការពារ ចំនួន ១០០០ម៉ាស់  និង៤.ស្រោមដៃការពារ ចំនួន១០០ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner