កសិដ្ឋានចិញ្ចឹមចៀម មួយកន្លែងនៅក្នុងស្រុកទឹកផុសខេត្តកំពង់ឆ្នាំង គ្រោងនឹងបង្កើនការចិញ្ចឹម ដើម្បីឆ្លើយតបទៅនឹងទីផ្សារក្នុងស្រុក

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ឆ្នាំង៖ កសិដ្ឋានចិញ្ចឹមចៀម មួយកន្លែង នៅក្នុងខេត្តកំពង់ឆ្នាំង គ្រោងនឹងបង្កើនការចិញ្ចឹមសត្វដើម្បីឆ្លើយតបទៅនឹងទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្នដែលកំពុងពេញនិយម ។ ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វចៀមឈ្មោះ ប៊ុន ចាន់វិរះ បានប្រាប់ក្រុមអ្នកយកព័ត៌មានអោយដឹងនៅថ្ងៃទី១១មិថុនា២០២០នេះថា លោក និងក្រុមគ្រួសាររបស់លោកបានផ្លាស់មកនៅទីតាំងដែលលោក កំពង់រសនៅនេះ៥ឆ្នាំមកហើយស្ថិតនៅដាច់ស្រយាលម្តុំជួភ្នំឱរ៉ាលជាប់ព្រុំប្រទល់ខេត្តកំពង់ស្ពឺ នៅក្នុងក្នុងភូមិ ខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ដើម្បីចិញ្ចឹមសត្វ និងដើមឈើហូបផ្លែផងដែរ។

សត្វចៀមភាគច្រើនត្រូវបានគេដាក់ចិញ្ចឹម នៅតាមបណ្ដាប្រទេសផ្សេងៗ ដែលជាតំបន់ត្រជាក់ ដោយឡែកសម្រាប់ប្រទេសកម្ពុជាពុំសូវមានអ្នកចិញ្ចឹមសត្វចៀមនេះទេដោយសារតែប្រទេសកម្ពុជា ជាប្រទេសស្ថិតនៅក្នុងតំបន់ក្រៅ និងម្យ៉ាងទៀតពិបាកក្នុងការនាំចូលពូជពីបរទេសដើម្បីយកមកចិញ្ចឹម។

ម្ចាស់កសិដ្ឋានបាននិយាយអោយដឹងទៀតថាសត្វចៀមរបស់លោកទាំងតូចទាំងធំមាន១០០ក្បាល ដែលពីមុនលោកបានដាក់ចិញ្ចឹមដំបូងចំនួន១០ក្បាល លាយជាមួយនឹងសត្វពពែក្រោយមកលោកបានឈប់ចិញ្ចឹមសត្វពពែដោយសារតែលោកមើលឃើញ ចិញ្ចឹមជាមួយគ្នារសនៅក្នុងក្រោលជាមួយគ្នាសត្វពពែមានជម្ងឺច្រើន និងរហូតដល់ងាប់ទៀត ដោយឡែកសត្វចៀមវិញមិនមានជម្ងឺឆ្លងហើយងាយចិញ្ចឹមទៀត ។

លោកបានបញ្ជាក់អោយដឹងថាចៀមញីមួយក្បាលតម្លៃក្បាល៣០០ដុល្លា ដោយឡែកចៀមឈ្មោលដែលត្រូវលក់ជាសាច់វិញក្នុង១គីឡូក្រាមតម្កៃ៧ដុល្លា ក្នុងនោះចៀម១ក្បាលទម្ងន់៣០គីឡូក្រានឡើងទៅ សម្រាបចៀមដែលត្រូវបានទិញយកទៅបង្កាត់ពូជ និងសត្វចៀមឈ្មោលចិញ្ចឹមយកសាច់វិញគឺ មានអាយុពី៦ទៅ៨ខែគេអាចចាប់លក់បានហើយ ។

ហើយពេលនេះលោក និងក្រុមគ្រួសារកុំពុងតែរៀបចំពង្រីកបន្ថែមទៀតដោយសារផ្ទៃដីរបស់លោកធំទូលាយអំណោយផលដល់ការចិញ្ចឹនចៀម ដើម្បីបំរើតម្រូវការក្នុងស្រុក ដែលលក្ខណៈពិសេសងាយស្រួលចិញ្ចឹម តម្លៃនៅលើទីផ្សារថ្លៃជាងសាច់ផ្សេង ណាមួយការចិញ្ចឹមចៀមនៅប្រទេសយើងមិនមានច្រើននោះឡើយ ។ សម្រាប់នៅក្នុងខេត្តកំពង់ឆ្នាំង គឺមានតែកសិដ្ឋានរបស់លោក១ប៉ុណ្ណោះ ដូចនេះកសិដ្ឋានរបស់លោកអាចបង្កើតជាពូជល្អៗ ដែលសម្រាបតម្រូវការខ្ពស់ចំណុចទាំងអស់នេះ ហើយដែលបានជំរុញអោយលោកធ្វើការពង្រីបន្ថែម ។

ជាចុងក្រោយលោកបានអំពាវនាវដល់ប្រជាកសិក នាំគ្នាចិញ្ចឹមសត្វចៀមប្រភេទសត្វនេះងាយស្រួលចិញ្ចឹម ពិសេសធានាបាននូវជម្ងឺឆ្លងផ្សេង និងបង្កើនជីវភាពរសនៅបានល្អផងដែរ ណាមួយនៅខេត្តកំពង់ឆ្នាំងយើងនេះមិនទាន់មានអ្នកចិញ្ចឹមត្វចៀមនេះឡើយ ៕ធ.ដ

ដោយ៖ សុក្ខារិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner