កសិដ្ឋានបៃតង នៅភូមិក្រាំងស្គារត្បូង ក្នុងស្រុកទឹកផុស បានបណ្តុះកូនឈើក្រញូងហាយណាន ដ៏មានតម្លៃរាប់ម៉ឺនដើមសំរាប់ដាំដុះ និងលក់ចែកជូនអតិថិជន

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ឆ្នាំង៖ តាមការអះអាងរបស់ ប្រធានកសិដ្ឋានបៃតង លោក ព្រុំហ៊ួយ ដែលមានដីដាំដុះដំណាំគ្រប់ប្រភេទលើដីជាង១ពាន់ហិកតា នៅក្នុងភូមិក្រាំងស្គារត្បូង ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃទីនៅ ១១ខែមិថុនា ឆ្នាំ២០២០ នេះបានអោយអ្នកយកព័ត៌មានយើងដឹងថា៖  កសិដ្ឋានរបស់លោកសព្វថ្ងៃនេះ បានបណ្តុះកូនឈើក្រញូងហាយណានដ៏មានតម្លៃបានរាប់ម៉ឺនដើមហើយ ដែលបានយកពូជមកពិប្រទេសចិន សម្រាប់ធ្វើការដាំដុះក្នុងដីកសិដ្ឋានបៃតងប្រមាណជាជាង៣០០ហិកតា និងក៏សំរាប់លក់ចេញចែកចាយជូនបងប្អូនអតិថិជន នៅក្នុងស្រុកសំរាប់ដាំដុះតាមចំការ ឬ ដាំលំអរតាមគេហដ្ឋាន សណ្ឋាគារក៏ដូចជាហាងធំៗនិងកន្លែងធ្វើការងារផងដែរ ។

ប្រធានទីផ្សាររបស់កសិដ្ឋានបៃតងលោក កានថាន បាននិយាយអោយដឹងថា៖ ដើមក្រញូងហាយណាន គឺជាដើមរុក្ខជាតុឈើប្រណិតដ៏មានតម្លៃនៅក្នុងប្រទេសចិន ដែលនៅក្នុងទីផ្សារអន្តរជាតិបានទទួលស្គាល់ និងតម្រូវការច្រើនសំរាប់ធ្វើជាគ្រឿងសង្ខារឹម មានតុទូកៅអីគ្រែ និងធ្វើរបស់ប្រើប្រាស់ដែលគេនិយមចូលចិត្ត ដូចជាធ្វើជាក្តារបន្ទះតូចធំ បិតលំអរនៅក្នុងលំនៅឋាន សណ្ឋាគារធំៗជាដើម។ល។

លោក កាន ថាន បានបញ្ជាក់ទៀតថា៖ ដើមក្រញូងហាយណាន រយៈពេលដាំដុះពី៥ឆ្នាំទៅ៧ឆ្នាំ ទៅតាមប្រភេទដី និងបើមុខកាត់២តឹក មានខ្លឹម១,៥០តឹក គឺមានក្រយ៉ៅខ្លឹមស្រទាប់ៗយ៉ាងល្អប្រណិតដែលអាចលក់ចេញនៅក្នុងទីផ្សារក្នុងស្រុក ឬទីផ្សារក្រៅប្រទេស ដែលក្នុង១ដើមៗមុខកាត់២តឹកប្រវែង៤ម៉ែត្រអាចលក់បានថ្លៃប្រមាណ ១ពាន់ដុល្លារ។

ដោយឡែកនៅក្នុងកសិដ្ឋានបៃតងលោកសព្វថ្ងៃបានបណ្តុះកូនក្រញូងហាយណាននេះបានរាប់ម៉ឺនដើមហើយ ដែលមានអាយុពី៣ខែទៅ៧ខែ សំរាប់ធ្វើការដាំដុះនៅក្នុងកសិដ្ឋាននេះផង និងសំរាប់លក់ចែកជូនអតិថិជនផងដែរ ដែលតម្លៃលក់គឺទៅតាមដើមតូចឬធំ ដូចជាដើមកំពស់ ៦តឹកមានតម្លៃ១ដុល្លារ  កំពស់៨តឹក ទៅ១ម៉ែត្រមានតម្លៃ១,៥០ដុល្លារ និងបើបើទិញច្រើនរាប់ពាន់ឬរាប់ម៉ឺនដើម តម្លៃអាចនឹងបញ្ចុះបានខ្លះទៀតផងដែរ។

ចំពោះការដាំដុះថែទាំវិញ ដើមក្រញូងហាយណានមិនពិបាកក្នុងការដាំដុះឡើយ គឺដាក់ជីធម្មជាតិធម្មតានិងស្រោចទឹកជារៀងរាល់ថ្ងៃ និងបើវាមានអាយុជាង១ឆ្នាំហើយនោះ គឺវានិងលូតលាស់ល្អមិនងាប់ឡើយ។ ដោយឡែកទីផ្សារលក់ដូរមិនលំបាកលក់ឡើយ គឺទាំងទីផ្សារនៅក្នុងស្រុក និងទីផ្សារកៅប្រទេសសុទ្ធតែត្រូវការច្រើនទាំងអស់។

ប្រធានទីផ្សារកសិដ្ឋានបៃតងលោក កានថាន ក៏បានធ្វើការអំពាវនាវដល់ប្រជាកសិករ ប្រជាពលរដ្ឋយើងសូមជួយដាំដុះដើមក្រញូងដ៏មានតម្លៃខាងលើនេះនៅតាមមូលដ្ឋានយើង ដើម្បីអោយប្រទេសកម្ពុជាយើងដែលកំពុងបាត់បង់ព្រៃឈើធម្មជាតិ ជាពិសេសប្រភេទឈើប្រណិតៗ អោយបានសំបូរច្រើនឡើងវិញ គឺម៉្យាងដើម្បីរួមគ្នារបង្កើតបរិស្ថានធម្មជាតិ បៃតងស្រស់ដែលអាច នឹងជួយទប់ស្កាត់បាននូវគ្រោះធម្មជាតិផ្សេងៗផងដែរ ។

ម៉្យាងទៀតការដាំដើមក្រញូងហាយណានដ៏មានតម្លៃនេះ ក៏អាចរកបានចំណូលបានចើ្រនផ្គង់ផ្គង់ជីវភាពនៅក្នុងគ្រួសារផងដែរ ដូចជាបើយើងដាំបាន១០០ដើម ពី៥ឆ្នាំទៅ៧ឆ្នាំក្រោយ បើដើមក្រញូងនេះលក់បាន១ដើម១ពាន់ដុល្លារពិតមែន យើងនិងបានប្រាក់១០ម៉ឺនដុល្លារ មិនខានឡើយ ៕ធ.ដ

ដោយ៖ សុក្ខារិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner