នគរបាលប៉ុស្ដិ៍ក្បាលកោះ ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធ ករណីគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ២នាក់ កាលពីម្សិលមិញនៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

លោកវរសេនីយ៍ឯក ម៉ៅ សឿត បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនរួមមាន៖ ទី១ឈ្មោះ ឆាន គុណ ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ និងទី២ឈ្មោះ សុខ សម្ផស្ស ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។     វត្ថុតាងដកហូតក្រាមពណ៌សថ្លា ០១ កញ្ចប់ថង់តូច ទូរសព្ទ ០១គ្រឿងម៉ាក OPPO និងម៉ូតូ ០១គ្រឿងម៉ាកហុងដា សេ១១០ (សង់ប៊ុច) ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BW-947..។

បច្ចុបន្បន្ននេះ ជនសង្ស័យខាងលេី ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ  ដេីម្បីអនុវត្តន៍តាមនីតិវិធី៕ ដោយ ៖ ភារ៉ា និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner