​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ដក​អ្នកការទូត​មួយ​ចំនួន​ចេញពី​អ៊ី​រ៉ា​ក់ ​ស្រប​ពេល​មាន​ភាព​តានតឹង​ជាមួយ​អ៊ី​រ៉​ង់

​អាមេរិក​៖​ ​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​និង​កំពុង​ដក​អ្នកការទូត​អាមេរិក​ពាក់កណ្តាល​ចេញពី​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​បា​ក​ដា​ដ​ ​ស្រប​ពេល​មាន​ភាព​តានតឹង​ជាមួយ​អ៊ី​រ៉​ង់ ​បន្ត​កើន​ឡើង​នៅមុន​ខួប​១​ឆ្នាំ​នៃ​ការ​សម្លាប់​មេបញ្ជាការ​កំពូល​អ៊ី​រ៉​ង់ ​ឧត្តមសេនីយ៍​ ​កា​ហ្សេ​ម​ ​សូ​ឡៃ​ម៉ា​នី​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​Politic​o ​នៅ​ថ្ងៃ​ទី​០​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។

របាយការណ៍​ស្តីពី​ការ​ដក​បុគ្គលិក​ទូត​នេះ​ ​បាន​កើតមានឡើង​បន្ទាប់ពី​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ពិចារណា​បិទ​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​បា​ក​ដា​ដ​ ​ក្រោយ​បណ្តា​ទីភ្នាក់ងារ​ចារកម្ម​កាន់តែ​សម្តែង​ការ​ព្រួយបារម្ភ​ ​អំពី​ការវាយប្រហារ​លើ​កងកម្លាំង​អាមេរិក​នៅ​អ៊ី​រ៉ា​ក់ ​និង​លើ​ស្ថានទូត​របស់​ខ្លួន​នៅ​ទីនោះ​ ​។​

ទោះជាយ៉ាងណា​ ​ការ​កាត់បន្ថយ​បុគ្គលិក​ទូត​ត្រូវ​គេ​គិតថា​ ​ជា​វិធានការ​បណ្តោះអាសន្ន​ ​តែ​ដោយសារ​អាមេរិក​ ​និង​អ៊ី​រ៉​ង់​ទើប​ជួប​បញ្ហា​ថ្មី​ ​ដោយសារតែ​ការ​ធ្វើឃាត​អ្នកវិទ្យាសាស្ត្រ​ជាន់ខ្ពស់​អ៊ី​រ៉​ង់ ​ដូច្នេះ​ការ​វិលត្រឡប់​របស់​អ្នកការទូត​ទាំងនេះ​មកកាន់​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​បា​ក​ដា​ដ​វិញ​ ​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដប្រជា​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner