អតីតប្រធានាធិ​ប​តី​បារាំង​បាន​ស្លាប់​ ​ក្រោយ​ឆ្លង​កូ​វី​ដ​១​៩​

លោក​ ​Vale​r​y​ ​G​i​scar​d​ ​d​’​E​stain​g​ ​អតីត​ប្រធានាធិបតី​បារាំង​បាន​ទទួល​មរណភាព​ហើយ​ ​កាលពី​យប់​ថ្ងៃពុធ​ ​ទី​០​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​នេះ​ ​ក្នុង​វ័យ​៩​៤​ឆ្នាំ​ ​ក្រោយគេ​ដឹង​ថា​លោក​បាន​ឆ្លង​ជំងឺ​ ​CO​V​I​D​-19​។​


​លោក​ ​G​i​scar​d​ ​ដែល​បាន​ទៅ​សម្រាក​ព្យាបាល​ ​នៅ​ឯ​មន្ទីរពេទ្យ​ជាច្រើន​ដង​ ​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ ​ដោយសារតែ​បញ្ហា​បេះដូង​ ​និង​ផលវិបាក​នៃ​ ​CO​V​I​D​-19 ​បាន​ទទួល​មរណភាព​នៅផ្ទះ​របស់​លោក​ ​នៅ​ ​L​o​ire​ ​ប្រទេស​បារាំង​។​ ​លោក​ ​G​i​scar​d​ ​បាន​បង្ហាញខ្លួន​ជា​សាធារណៈ​ចុងក្រោយ​ ​កាលពី​ថ្ងៃ​ទី​៣​០​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៩​ ​ដើម្បី​ចូលរួម​ពិធីបុណ្យ​សព​របស់​ ​អតីត​ប្រធានាធិបតី​បារាំង​ម្នាក់ទៀត​។​


​លោក​ ​Vale​r​y​ ​G​i​scar​d​ ​d​’​E​stain​g​ ​បាន​ក្លាយ​ជា​ប្រធានាធិបតី​ក្មេង​ជាងគេ​បំផុត​ ​នៅ​ប្រទេស​បារាំង​ ​ដែល​ចូលកាន់​តំណែង​នៅ​អាយុ​ ​៤​៨​ឆ្នាំ​ ​កាលពី​ឆ្នាំ​១​៩​៧​៤​ ​តំណែង​អស់​រយៈពេល​ ​០​៧​ឆ្នាំ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner