ចិន​ចាប់ផ្តើម​នាំចូល​អង្ករ​ពី​ឥណ្ឌា​ជាលើកដំបូង​ ​ស្រប​ពេល​ការ​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​ ​និង​ឥណ្ឌា​បញ្ចុះតម្លៃ​ច្រើន

​ចិន​៖​ ​មន្ត្រី​ឧស្សាហកម្ម​ស្រូវ​អង្ករ​ឥណ្ឌា​និយាយ​ថា​ ​ចិន​ចាប់ផ្តើម​នាំចូល​អង្ករ​ពី​ឥណ្ឌា​ជាលើកដំបូង​ក្នុងរយៈពេល​យ៉ាងតិច​៣​ទសវត្សរ៍​មកនេះ​ ​ដោយសារតែ​ការ​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​ ​និង​ឥណ្ឌា​បញ្ចុះថ្លៃ​ច្រើន​ ​ស្រប​ពេល​មានការ​រឹត​បន្តឹង​ការ​ផ្គត់ផ្គង់​ពី​ថៃ​ ​មី​យ៉ា​ន់​ម៉ា​ ​និង​វៀតណាម​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​០​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

​មន្ត្រី​ឧស្សាហកម្ម​ស្រូវ​អង្ករ​ឥណ្ឌា​បន្ថែម​ថា​ ​ក្រុម​ឈ្មួញ​ឥណ្ឌា​បាន​ចុះ​កិច្ចសន្យា​នាំ​អង្ករ​បាក់​ចំនួន​១​សែន​តោន​ ​នៅចន្លោះ​ខែ​ធ្នូ​ ​ឆ្នាំនេះ​ ​និង​ខែកុម្ភៈ​ឆ្នាំក្រោយ​ ​ក្នុង​តំ​លៃ​៣​០​០​ដុល្លារ​ក្នុង​១​តោន​ ​។​ ​ឥណ្ឌា​ជា​ប្រទេស​នាំចេញ​អង្ករ​ធំបំផុត​ក្នុង​លោក​ ​ហើយ​ចិន​ក៏​ជា​អ្នកនាំ​ចូល​ធំបំផុត​ផង​ដែរ​ ​។​ ​រដ្ឋាភិបាល​ចិន​នាំចូល​អង្ករ​ប្រមាណ​៤​លាន​តោន​ក្នុង​មួយឆ្នាំៗ​ ​តែ​ជៀសវាង​ទិញ​វា​ពី​ឥណ្ឌា​អស់​រាប់​សិប​ឆ្នាំ​មក​ហើយ​ ​ដោយ​សំអាង​លើ​បញ្ហា​គុណភាព​ ​។​

បើ​តាម​ម​ន្រ្តី​ឧស្សាហកម្ម​ស្រូវ​អង្ករ​ឥណ្ឌា​ ​ប្រទេស​ផ្គត់ផ្គង់​អង្ករ​ជា​ប្រពៃណី​ដល់​ចិន​ ​ក្នុង​នោះ​រួម​មាន​៖​ ​ថៃ​ ​វៀតណាម​ ​មី​យ៉ា​ន់​ម៉ា​ ​និង​ប៉ា​គី​ស្ថាន​ ​មាន​បរិមាណ​ផ្គត់ផ្គង់​លើស​សម្រាប់​ការនាំចេញ​ ​ចំ​នែក​ឯ​តម្លៃ​ខ្ពស់​ជាង​អង្ករ​ឥណ្ឌា​ប្រមាណ​៣​០​ដុល្លារ​ក្នុង​មួយ​តោន​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner