ក្រុមហ៊ុន​ ម៉ូឌែ​ណា​ ​រំពឹង​ថា​ ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​របស់​ខ្លួន​នឹង​ទទួល​បាន​ការអនុញ្ញាត​ប្រើប្រាស់​ជាបន្ទាន់​ ​ក្រោយ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​និយ័ត​ករ​សុខាភិបាល​អាមេរិក

​អាមេរិក​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​០​៣​ ​ខែ​ធ្នូ​នេះ​ថា​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​ឱសថ​ ម៉ូឌែ​ណា​ ​លោក​ ស្ទេ​ហ្វា​ន​ ​បង់​សែល​ ​និយាយ​ថា​ ​វ៉ាក់សាំង​ក្រុមហ៊ុន​របស់​លោក​នឹង​ទទួល​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ជាបន្ទាន់​ក្នុងរយៈពេល​ ​២​៤​ទៅ​៧​២​ម៉ោង​ ​ក្រោយ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​និយ័ត​ករ​សុខាភិបាល​អាមេរិក​ ​។​

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​ឱសថ​ ម៉ូឌែ​ណា​ ​របស់​អាមេរិក​រូប​នេះ​ ​បាន​អះអាង​នៅ​ក្នុង​សន្និសីទ​ស្តីពី​ការថែទាំ​សុខភាព​ ​P​i​per​ ​Sand​l​e​r ​ថា​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​ ម៉ូឌែ​ណា​ ​មាន​វ៉ាក់សាំង​រាប់​លាន​ដូ​ស​ ​ដែល​អាច​ចែកចាយ​ភ្លាម​ៗ​ ​បើ​សិន​សំណើ​ខាងលើ​ទទួល​បាន​ការអនុញ្ញាត​នោះ​ ​។​

ការ​កត់​សម្គាល់​បែប​នេះ​របស់​លោក​ ​បង់​សែល​ ​ត្រូវ​បាន​ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​F​D​A​ ​នឹង​បើក​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែ​ធ្នូ​ខាងមុខនេះ​ ​ដើម្បី​ពិភាក្សា​ស្តីពី​សំណើ​របស់​ ម៉ូឌែ​ណា​ ​ចំពោះ​ការអនុញ្ញាត​ឲ្យ​មាន​ការប្រើប្រាស់​ជាបន្ទាន់​នូវ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​មួយ​នេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner