​នៅ​ត្រឹម​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​២​០​៣​០​ ​រថយន្ត​ប្រើ​សាំង​អាច​នឹង​ត្រូវ​បាន​ហាមឃាត់​នៅ​ជប៉ុន

​ជប៉ុន​៖​ ​នៅ​ត្រឹម​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​២​០​៣​០​ ​រថយន្ត​ប្រើ​សាំង​អាច​នឹង​ត្រូវ​បាន​ហាមឃាត់​ ​ខណៈ​ដែល​រដ្ឋាភិបាល​ជប៉ុន​កំពុង​ពិចារណា​ហាមឃាត់​កា​រលក់​រថយន្ត​ដែល​ប្រើ​សាំង​អោយ​បាន​ ​ហើយ​ងាក​ទៅ​ជំរុញ​ការប្រើប្រាស់​រថយន្ត​លក្ខណៈ​ហៃ​ប្រ៊ី​ដ​ ​ឬ​រថយន្ត​ប្រើ​ថាមពលអគ្គិសនី​វិញ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ CN​A​ ​នា​ពេល​ថ្មីៗ​ ​។​

ជប៉ុន​ ​កូរ៉េ​ខាងត្បូង​ ​និង​ចិន​កាលពី​ពេល​ថ្មីៗ​កន្លងទៅ​នេះ​ ​សុទ្ធតែ​បាន​ប្រកាស​កំណត់​គោលដៅ​ជាក់លាក់​ ​ក្នុង​ការ​កាត់បន្ថយ​ ​និង​ ​បញ្ចប់​ការ​បញ្ចេញ​ឧស្ម័ន​កា​បូ​ន​ទៅ​ក្នុង​បរិយាកាស​ ​ដើម្បី​ទប់ទល់​​​នឹង​បញ្ហា​កើន​ឡើងក​ម្តៅ​របស់​ភព​​​ផែនដី​ ​។​

ម្យ៉ាង​វិញទៀត​ ​គោលដៅ​នេះ​ដែរ​ ​ធ្វើឡើង​ស្របតាម​ការ​ប្តេជ្ញា​ចិត្ត​របស់​នាយក​រដ្ឋ​ម​ន្រ្តី​ជប៉ុន​ ​លោក​ ​ស៊ូ​ហ្គា យ៉ូ​ស៊ី​ហ៊ី​ដេ ​កាលពី​ខែ​តុលា​កន្លងទៅ​ ​ដែល​ចង់ឲ្យ​ជប៉ុន​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កា​បូ​ន​អោយ​មក​ធ្លាក់​នៅ​ក​ម្រិ​ត​សូន្យ​តែម្តង​ក្នុង​ឆ្នាំ​២​០​៥​០​ខាងមុខនេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner