​ក្រុមហ៊ុន​អាកាសចរណ៍​អៀ​រ​ឡង់​ R​y​an​air​ ​បញ្ជាទិញ​យន្តហោះ​ 737 ​MA​X ​ចំនួន​៧​៥​គ្រឿង​ពី​ក្រុមហ៊ុន​ ​ប៊ូ​អ៊ី​ង​ ​ក្នុង​តម្លៃ​ខ្ទង់​៧​ពាន់​លាន​ដុល្លារ

​អាមេរិក​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​ថ្មីៗ​នេះ​ថា​ ​ក្រុមហ៊ុន​ផលិត​យន្តហោះ​អាមេរិក​ ​ប៊ូ​អ៊ី​ង​ ​ទើប​ទទួល​បានការ​បញ្ជាទិញ​ឡើងវិញ​លើកដំបូង​សម្រាប់​ត្រកូល​យន្តហោះ​ 737 ​MA​X ​ពីសំណាក់​ក្រុមហ៊ុន​អាកាសចរណ៍​អៀ​រ​ឡង់​ R​y​an​air​ ​រហូតដល់​៧​៥​គ្រឿង​ ​ក្នុង​តម្លៃ​ខ្ទង់​៧​ពាន់​លាន​ដុល្លារ​ ​។​

ការ​បញ្ជាទិញ​ចុងក្រោយ​នេះ​ ​នាំ​អោយ​ចំនួន​សរុប​នៃ​ត្រ​កូត​យន្តហោះ​ ​ប៊ូ​អ៊ី​ង​ 737 ​MA​X ​ដែល​ R​y​an​air​ ​បាន​បញ្ជាទិញ​កើន​ដល់​២​១​០​គ្រឿង​ ​ជាមួយ​តម្លៃ​សរុប​ជាង​២​២​ពាន់​លាន​ដុល្លារ​ ​។​ ​យន្តហោះ​ទាំងនេះ​ ​នឹង​ត្រូវ​ប្រគល់​អោយ​ក្រុមហ៊ុន​អាកាសចរណ៍​របស់​អៀ​រ​ឡង់​នេះ​ ​ក្នុង​ចន្លោះ​ពេល​០​៤​ឆ្នាំ​ ​គឺ​រវាង​ឆ្នាំ​២​០​២​១​ ​និង​ឆ្នាំ​២​០​២​៤​ខាងមុខ​ ​។​

សូម​ជម្រាប​ផង​ដែរ​ថា​ ​ការ​បញ្ជាទិញ​ទ្រង់ទ្រាយ​ធំ​ខាងលើ​នេះ​ ​អាច​ចាត់ទុកថា​ ​ជា​សញ្ញា​វិជ្ជមាន​នៃ​ទំនុក​ចិត្ត​ចំពោះ​ត្រកូល​យន្តហោះ​ ​ដែល​កំពុង​ស្ថិត​លើ​គន្លង​ផ្លូវ​ឆ្ពោះទៅ​រកការ​វិលត្រឡប់​ទៅ​ធ្វើ​ប្រតិបត្តិការ​ឡើងវិញ​ ​បន្ទាប់ពី​អាជ្ញាធរ​អាកាសចរណ៍​អាមេរិក​ ​F​A​A​ ​សម្រេច​ដក​បំរាម​កាលពី​ខែវិច្ឆិកា​កន្លងទៅ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner