អូស្ត្រាលីងើបរួចពីវិបត្តិសេដ្ឋកិច្ចបន្តិចតែកំពុងប្រឈមមុខបញ្ហាធំមួយទៀត

បរទេស៖ទីបំផុតសេដ្ឋកិច្ចរបស់ប្រទេសអូស្ត្រាលីគឺត្រូវបានគេមើលឃើញថាបានហក់ឡើងបន្តិចវិញហើយក្រោយពេលដែលកូវីដ19បានរុញច្រានឲ្យប្រទេសនេះធ្លាក់ចុះទៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មានរយៈពេល 3 ទសវត្សមកហើយនោះ។

យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN បានបង្ហាញថាថាគិតត្រឹមចុងខែកញ្ញាកន្លងទៅសេដ្ឋកិច្ចរបស់អូស្ត្រាលីបានកើនឡើងប្រមាណជា 3.3 ភាគរយធៀបទៅនឹងត្រីមាសមុន។ ការិយាល័យទទួលបន្ទុកកិច្ចការងារស្ថិតិជាតិក៏បានបញ្ជាក់ដែរថាការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួនអាចធ្វើឡើងដោយសារតែការធ្វើឲ្យប្រសើរឡើងនៃការចំណាយប្រចាំថ្ងៃរបស់ពលរដ្ឋនិងជាពិសេសការដកបម្រាមការធ្វើដំណើរដ៏តឹងរ៉ឹងកាលពីប៉ុន្មានខែចុងក្រោយនេះចេញពីផ្នែកសំខាន់ជាច្រើននៅក្នុងប្រទេស។

ទេសាភិបាលនៃធនាគារជាតិអូស្ត្រាលីធ្លាប់បាននិយាយកាលពីដើមសប្តាហ៍មកថាអូស្ត្រាលីបានបត់ក្បាលចេញពីវិបត្តិសេដ្ឋកិច្ចហើយកំពុងស្ថិតនៅក្នុងតំណាក់កាលងើបឡើងវិញនៅឡើយ ប៉ុន្តែជឿជាក់ថានឹងនៅតែមានបញ្ហាប្រឈមសំខាន់ជាច្រើនទៀតដើម្បីដោះស្រាយស្របពេលដែលប្រទេសជាច្រើននៅលើលោកក៏កំពុងបន្តការប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលនៃវិរុសហើយនិងចាប់ផ្តើមពិចារណាឡើងវិញដើម្បីអាចបើកទ្វាប្រទេសឡើងវិញជាធម្មតាផង។

ហិរញ្ញិកនៃរតនាគារជាតិអូស្ត្រាលីលោក Frydenberg ទោះបីជាយ៉ាងណាក្តីក៏បានលើកឡើងពីបញ្ហាដ៏ធំមួយទៀតសម្រាប់ត្រៀមដោះស្រាយនៅក្រោយពេលដែលសេដ្ឋកិច្ចបានងើបបន្តិចមែន។ លោកកត់សំគាល់ថាបញ្ហាតានតឹងរវាងរដ្ឋាភិបាលក្រុង Canberra និងក្រុង Beijing មកដល់ពេលនេះគឺបានឈានចូលទៅដល់កម្រិតធ្ងន់ធ្ងរមួយ។

លោកបន្ថែមទៀតថា ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់ប្រទេស។ការងាររបស់អូស្ត្រាលីជាច្រើនដែលពឹងផ្អែកទៅលើពាណិជ្ជកម្មទ្វេភាគីនេះ។អូស្ត្រាលីជាប្រទេសដែលតែងតែព្យាយាមក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងបណ្តាប្រទេសទាំងឡាយលើលោកដោយមិនប្រកាន់និន្នាកាអ្វីឡើយសូម្បីតែសហភាពអ៊ឺរ៉ុបដើម្បីធ្វើយ៉ាងណាអាចកាត់បន្ថយហនិភ័យឲ្យបានកម្រិតខ្ពស់បំផុត។

គួររំលឹកដែរថា ចាប់តាំងតែពីនាយករដ្ឋមន្ត្រីអូស្ត្រាលីបានអំពាវនាវឲ្យតុលាការអន្តរជាតិក្នុងការចាប់ផ្តើមស្រាវជ្រាវបញ្ហារីករាលដាលកូវីដ19ចេញពីទីក្រុងវូហានមករដ្ឋាភិបាលចិនបានសំដែងភាពមិនពេញចិត្តឡើយហើយឆ្លើយតបវិញជាការដាក់បន្ថែមពន្ធដ៏ធ្ងន់ធ្ងរនិងរឹតបន្តឹងការនាំចូលពីអូស្ត្រាលីដូចទៅលើទំនិញសាច់ និងស្រាក្រហមផងដែលអ្នកជំនាញបានមើលឃើញថាគឺជាចំណុចដ៏អាចនឹងធ្វើឲ្យឈឺចាប់បំផុតសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ហើយលើសពីនេះចិនមកដល់ពេលបច្ចុប្បន្នក៏នឹងមិនទំនងជានឹងបញ្ចប់ត្រឹមនេះដែរនិងអាចបន្តទៅដល់វិស័យផ្សេងៗទៀតដូចជាការជីកយករ៉ែជាដើមផង៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner