​អ៊ី​រ៉​ង់​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា​ ​បាន​រារាំង​ប្រទេស​ខ្លួន​មិន​អោយ​ទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19

​អ៊ី​រ៉​ង់​៖​ ​ប្រធាន​ធនាគារ​កណ្តាល​អ៊ី​រ៉​ង់​បញ្ជាក់​ថា​ ​អាមេរិក​កំពុង​ព្យាយាម​យ៉ាងសកម្ម​ដើម្បី​រារាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ៊ី​រ៉​ង់ ​ក្នុង​ការ​ទិញ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​តាមរយៈ​កម្មវិធី​ ​CO​V​A​X ​ដែល​ជា​គំនិត​ផ្តួចផ្តើម​ជាស​កល​ ​ធ្វើឡើង​ដោយ​អង្គការសុខភាព​ពិភពលោក​ ​WHO​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​l​ J​a​z​e​era​ ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

ប្រធាន​ធនាគារ​កណ្តាល​អ៊ី​រ៉​ង់​លោក​ ​A​b​do​l​n​ass​e​r ​Hem​mat​i​ ​នៅ​ថ្ងៃចន្ទ​នេះ​និយាយ​ថា​ ​វា​គួរតែ​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ថា​ ​កិច្ចប្រឹងប្រែង​របស់​អ៊ី​រ៉​ង់​ក្នុង​ការ​ទិញ​វ៉ាក់សាំង​តាមរយៈ​កម្មវិធី​ ​CO​V​A​X ​ត្រូវ​បាន​រារាំង​ដោយសារតែ​បញ្ហា​ផ្ទេរ​ប្រាក់​ដែល​កើតឡើង​ពី​ការ​ដាក់ទណ្ឌកម្ម​របស់​អាមេរិក​ប្រឆាំង​នឹង​អ៊ី​រ៉​ង់ ​។​

ប្រធាន​ធនាគារ​កណ្តាល​អ៊ី​រ៉​ង់​រូប​នេះ​ ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ ​Inst​a​gram​ ​ថា​ ​មកទល់​ពេលនេះ​ ​វិធី​សា​ស្រ្ត​ណា​ក៏ដោយ​ ​ក្នុង​ការ​ទូទាត់​ ​និង​ ​ផ្ទេរ​រូបិយប័ណ្ណ​ដែល​ត្រូវការ​ ​គឺ​ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​ដោយសារតែ​ការ​ដាក់ទណ្ឌកម្ម​អមនុស្សធម៌​របស់​រដ្ឋាភិបាល​អាមេរិក​ ​និង​តម្រូវ​ការ​ដើម្បី​ទទួល​បាន​ការអនុញ្ញាត​ពី​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស​ ​របស់​​​ក្រសួង​រតនាគារ​អាមេរិក​ O​F​A​C ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner