លោក​ ដូ​ណា​ល់ ​ត្រាំ​ ​គ្រោង​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ​ ​ដែល​នឹង​ផ្តល់​អាទិភាព​ចែកចាយ​វ៉ាក់សាំង​ ​Co​v​i​d​-19 ​ដល់​ប្រជាជន​អាមេរិកមុនដំបូង

អាមេរិក​៖​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​០​៨​ ​ខែ​ធ្នូ​នេះ​ថា​ ​ប្រធានាធិបតី​អាមេរិក​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​នឹង​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ​ ​នៅ​ថ្ងៃអង្គារ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ក្នុង​គោលបំណង​ធានា​អោយ​បាន​នូវ​អាទិភាព​ទទួល​បាន​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ដែល​រដ្ឋាភិបាល​អាមេរិក​បញ្ជាទិញ​ ​ទុក​ចាក់​ជូន​ប្រជាជន​អាមេរិក​ ​មុននឹង​ផ្គត់ផ្គង់​ទៅក្រៅ​ប្រទេស​ ​។​

បើ​តាម​មន្ត្រី​អាមេរិក​ម្នាក់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា​ ​បទ​ប​ញ្ជ​ប្រតិបត្តិ​ខាងលើ​នេះ​ ​ក៏​នឹង​បង្កើត​របៀបវារៈ​មួយ​សម្រាប់​ទីភ្នាក់ងារ​ទាំង​ ​ឡាយ​នៃ​រដ្ឋាភិបាល​អាមេរិក​ ​អោយ​ជួយ​ដល់​បណ្ដា​ប្រទេស​ដទៃ​ ​ដើម្បី​ទិញ​ ​ឬ​ទទួល​បាន​វ៉ាក់សាំង​ផង​ដែរ​ ​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​ចែកចាយ​វ៉ាក់សាំង​នេះ​ដែរ​ ​សេតវិមាន​គ្រោង​បើក​កិច្ចប្រជុំ​កំពូល​មួយ​នៅ​ថ្ងៃអង្គារ​ដដែល​នេះ​ ​ដើម្បី​ពិភាក្សា​លើ​គ្នា​នីតិវិធី​ចែកចាយ​វ៉ាក់សាំង​ ​ខណៈ​វ៉ាក់សាំង​ ​CO​V​I​D​-19 ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ត្រូវ​ចាប់ផ្ដើម​ចាក់​ជូន​ប្រជាជន​អាមេរិក​ ឱ្យ​បាន​មុន​ថ្ងៃ​បុណ្យណូអែល​ ​ខណៈ​ក្រុម​មន្ត្រី​របស់​លោក​ ចូ ​បៃ​ដិ​ន​ ​មិន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ឡើយ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner