សម្តេច ហេង សំរិន ប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍៤៨លានរៀល ចូលរួមទិញវ៉ាក់សាំងកូវីដ ចាក់ជូនពលរដ្ឋ

អត្ថបទដោយ៖
ធី ដា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៨ធ្នូ ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍ ក្នុងមួយខែ៨លានរៀល រយៈពេល ៦ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២០ តទៅ ដែលសរុប៤៨លានរៀល សម្រាប់ចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។

ការប្រកាសរបស់ សម្តេច ហេង សំរិន បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសនៅថ្ងៃទី៧ធ្នូ ឆ្នាំ២០២០ថា កម្ពុជាកំពុងត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សម្តេចបានបញ្ជាក់ថា គ្រោងនឹងទិញជាជំហានដំបូង ចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ៥០ម៉ឺននាក់ដំបូង ដែលអាចនឹងចាក់សម្រាប់ក្រុមគ្រូពេទ្យ គ្រូបង្រៀន មុនគេ។ ក្រោយការប្រកាសរបស់សម្ដេចតេជោ ក៏មានសប្បុរសជននានា បានបរិច្ចាគថវិការបស់ខ្លួនដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ ដែលគិតមកដល់ព្រឹកថ្ងៃទី៨ធ្នូឆ្នាំ២០២០ បានជិត២០លានដុល្លារនោះហើយ៕ កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner