ក្រណាត់ស៊ឹងខ្មែរ ឬស៊ឹងក្រនៀវ អាចច្នៃម៉ូតសម្លៀកបំពាក់បានគ្រប់ម៉ូតយ៉ាងស្រស់ស្អាត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រណាត់ស៊ឹងខ្មែរ ឬស៊ឹងក្រនៀវ អាចច្នៃម៉ូតសម្លៀកបំពាក់បានគ្រប់ម៉ូតយ៉ាងស្រស់ស្អាត

ក្រណាត់ស៊ឹងខ្មែរ ឬស៊ឹងក្រនៀវ អាចច្នៃម៉ូតសម្លៀកបំពាក់បានគ្រប់ម៉ូតយ៉ាងស្រស់ស្អាត

ក្រណាត់ស៊ឹងខ្មែរ ឬស៊ឹងក្រនៀវ គឺប្រភេទក្រណាត់ ធ្វើពីសរសៃសូត្រ ឬអំបោះ ដោយវេញឱ្យខ្មាញ់ និងត្បាញបញ្ចូលគ្នា ដើម្បីឱ្យមានពណ៌ត្របាញ់ប្រដេញគ្នាដូចផ្កាកន្ត្រើយ ដោយគេប្រើពណ៌ចាប់ពី៣ពណ៌ឡើងទៅ។

Advertisement

ដើមឡើយ ស៊ឹងក្រនៀវ ឬសំពត់ក្រនៀវ ជាក្រណាត់មួយប្រភេទ ដែលគេត្បាញចេញពីសរសៃសូត្រ ឬអំបោះដែលនៅសេសសល់ ដោយមិនដឹងយកទៅធ្វើជាអ្វី ក្រោយមកក្រណាត់ប្រភេទនេះ ក៏ត្រូវបានប្រជាជនខ្មែរ ច្នៃជាសម្លៀកបំពាក់គ្រូបង្រៀន ស្ត្រីមេផ្ទះ និងស្ត្រីវ័យចំណាស់ ស្លៀកទៅវត្ត ឬនៅផ្ទះ ប៉ុន្តែក្រោយមកក្រណាត់ប្រភេទនេះ ក៏ស្ទើតែបាត់បង់ទៅហើយ។

លោកស្រី តិច ស៊ីមហ៊ាង ជាម្ចាស់ហាងលក់ក្រណាត់កីមាស និងជាប្រធានសមាគមស្រ្តីតម្បាញ និងអភិវឌ្ឍសូត្រ បានឲ្យដឹងថា ដោយសារចង់អភិរក្សសម្បត្តិវប្បធម៌របស់ខ្មែរ កុំឲ្យកប់បាត់នូវសំពត់ក្រនៀវនេះ លោកស្រីចាប់ផ្តើមបំផុសឡើងវិញ ដោយយកសំពត់ក្រនៀវ មកច្នៃធ្វើជាសម្លៀកបំពាក់ប្រពៃណី ចូលរួមក្នុងកម្មវិធីធំៗ ដើម្បីចង់បង្ហាញឲ្យប្រជាជនខ្មែរ ក៏ដូចជាបរទេស ងាកមកចាប់អារម្មណ៍ និងប្រើក្រណាត់ប្រភេទនេះ ឲ្យកាន់តែច្រើន។

បច្ចុប្បន្នលោកស្រី បានខំប្រឹងកែច្នៃក្រណាត់ស៊ឹងខ្មែរ ឲ្យបានក្លាយជាម៉ូតសម្លៀកបំពាក់គ្រប់ប្រភេទ តាមតម្រូវការរបស់អតិថិជន។ បើទោះបីជាមានការគាំទ្រច្រើនពីអតិថិជនមួយចំនួន លោកស្រី ក៏បានជួបនឹងផលពិបាក ដោយសារតែក្រណាត់ក្រនៀវ ពុំសូវមានទីផ្សារ និងខ្វះខាតវត្ថុធាតុដើម និងអ្នកតម្បាញ ជាដើម។

អ្នកមីងសួន ស៊ូ រស់នៅភូមិរនៈ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានឲ្យដឹងថា អស់រយៈពេលជាង១០ឆ្នាំមកហើយ ដែលប្រកបរបរត្បាញនេះ បន្ទាប់ពីទំនេរពីការធ្វើស្រែចំការ ព្រោះរបរត្បាញនេះ បានជួយអ្នកមីងមានចំណូលបន្ថែមទៀត ដើម្បីឲ្យជីវភាពក្នុងគ្រួសារកាន់តែធូរធារ។

បច្ចុប្បន្ន លោកស្រី តិច ស៊ីមហ៊ាង បាននឹងកំពុងកែច្នៃម៉ូតសម្លៀកបំពាក់  ឲ្យបានកាន់តែទូលំទូលាយតាមសម័យកាល ដោយធ្វើការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គម និងការតាំងពិព័រណ៍ផ្សេងៗ ដើម្បីប្រជាជនខ្មែរយើង ក៏ដូចជាបរទេស បានស្គាល់ពីក្រណាត់ក្រនៀវនេះ កាន់តែច្បាស់៕ អត្ថបទ៖ កញ្ញាអួន ស្រីរុំ

វុទ្ធី រតនា

វុទ្ធី រតនា

ជាអ្នកគ្រប់គ្រងបីកម្មវិធី ដែលមានប្រជាប្រិយនៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ ជាពិធីការិនីក្នុងកិច្ចសម្ភាសន៍នានា ដឹកនាំផលិតបទយកការណ៍ សរសេរអត្ថបទព័ត៌មាន និងអាចកាត់តវីដេអូផងដែរ។ ឆ្លងកាត់វគ្គបណ្តុះបណ្តាលនានា និងបទពិសោធន៍ជាច្រើន ពិតជាផ្តល់ជូនលោកអ្នកនូវកម្មវិធីថ្មី ល្អ និងទាក់ទាញអ្នកទស្សនា។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា