ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាមបើកកិច្ច បើកិច្ចប្រជុំទ្វេភាគីប្រចាំឆ្នាំ តាមប្រព័ន្ធវីដេអូ

ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាម បានចាត់ទុកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ កន្លងមកថាជាការរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើននៃវិស័យធនាគារនិងសេដ្ឋកិច្ចក្នុងប្រទេសទាំងពីរ។

នេះជាការអះអាងប្រកបថោយមោទនះភាពរបស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម នៅក្នុងកិច្ចប្រជុំទ្វេភាគី តាមរយៈប្រព័ន្ធអនឡាញកាលពីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។

សូមបញ្ជាក់ថា÷ ប្រជុំទ្វេភាគរវាងធនាគារកណ្តាលទាំងពីរ នេះត្រូវ
បានរៀបចំធ្វើ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាងធនាគារកណ្តាលទាំងពីរ។ហើយសម្រាប់កិច្ចប្រជុំលើកនេះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងផ្លែផ្កា ក្រោយពីថ្នាក់ដឹកនាំធនាគារកណ្តាលទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើស្ថានភាពសេដ្ឋកិច្ចនិងធនាគារនៃប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងធនាគារកណ្តាលទាំងពីរ ដែលជារួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើន នៃវិស័យធនាគារនិងសេដ្ឋកិច្ចក្នុងប្រទេសទាំងពីរកម្ពុជាវៀតណាម។

កិច្ចប្រជុំប្រចាំលើកនេះដែរ ក៏បានកំណត់ទិសដៅការងារអាទិភាព និងបន្តកិច្ចសហប្រតិបត្តិការក្រោមអនុស្សរណយោគយល់ដែលបានធ្វើបច្ចុប្បន្នកម្មកាលពីខែកុម្ភៈ ឆ្នាំ២០១៧ និងការបង្កើនវិសាលភាព លើការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានទៅវិញទៅមក សម្រាប់ពង្រឹងកិច្ចសហការលើការងាររួមគ្នា ដូចជាទៅលើការត្រួតពិនិត្យ លើធនាគារដែលមានប្រតិបត្តិការឆ្លងដែននៅក្នុងប្រទេសទាំងពីរ និងការអភិវឌ្ឍការតភ្ជាប់ប្រព័ន្ធទូទាត់ ព្រមទាំងការអភិវឌ្ឍធនធានមនុស្សផងដែរ។

នៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ លោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាមធនាគាររដ្ឋវៀតណាម បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការរក្សាបាននូវស្ថិរភាពថ្លៃ និងអត្រាប្តូរប្រាក់ និងពង្រឹងស្ថិរភាពប្រព័ន្ធធនាគារ បានយ៉ាងរឹងមាំ ព្រមទាំងអាចគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ១៩ បានយ៉ាងល្អទៀត
ផង។

ក្នុងឋានៈជាទេសាភិបាល ឯកឧត្តម ជា ចាន់តូ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម ដែលកន្លងមកនេះ បានបន្តផ្តល់អាហារូបករណ៍ តាមរយៈធនាគាររដ្ឋវៀតណាម ដល់មន្ត្រីធនាគារជាតិនៃកម្ពុជា ទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសវៀតណាម ថែមទៀតផង ៕ ដោយ វ៉េង លីមហួត និងវណ្ណ លុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner