បញ្ជូនខ្លួនបុរសថៃម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង៥០គីឡូក្រាម
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៩) បានបញ្ជូនខ្លួនបុរសជនជាតិថៃម្នាក់ ពាក់ព័ន្ធករណី ជួញដូរគ្រឿងជាង៥០ គីឡូក្រាម ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។
ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុរ:ឆ័យ ខាំកែវ(SURA-CHAI KHAM KAEW) ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ថៃ កាន់អត្តសញ្ញាណប័ណ្ណលេខ ១ ៥៧៩៩ ៥៤៣២៨ ៩៣ ២ សញ្ជាតិថៃ។
សូមជម្រាបថា ដោយអនុវត្តន៍តាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នង ការរងទទួលផែនការប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ជាក់ស្ដែងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២:៤០នាទីជិតភ្លឺ សមត្ថកិច្ច
ជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៩) ដឹកនាំប្រតិបត្តិការដោយលោក ឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរ និង លោក ដុសវណ្ណា សុវឌ្ឍន: នាយការិយាល័យ ផ្សព្វផ្សាយអប់រំ ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុ សុភក្ដី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដំណើរការ ស៊ើបអង្កេតស្រាវជ្រាវ និងឈានទៅបង្ក្រាបបានករណីជួញដូរគ្រឿងញៀនក្នុងរាជធានីភ្នំពេញ។
វត្ថុតាងចាប់យកបាន: សារធាតុញៀន ប្រភេទមេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៥០គីឡូ និង៨០.២៤.ក្រាម ៕ ដោយ ៖ បញ្ញា