វៀតណាម​៖​ ​នាយក​មជ្ឈមណ្ឌល​ប្រយុទ្ធ​ជំងឺឆ្លង​​​​​ជាប់គុក​១​០​ឆ្នាំ​ ​ព្រោះ​កិប​កេង​ថវិកា​ទិញ​ស​ម្ភារៈ តេ​ស្ត​កូ​វី​ដ​១​៩​

អតីត​នាយក​នៃ​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​ហៅ​កាត់​ថា​ C​D​C ​នៃ​ប្រទេស​វៀតណាម​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​ជាប់ពន្ធនាគារ​ ​១​០​ឆ្នាំ​ ​ទាក់ទង​នឹង​ការប្រព្រឹត្តិ​អំពើពុករលួយ​ ​ក្នុង​ដំណើរការ​ទិញ​ស​ម្ភារៈ តេ​ស្ត​វី​រុ​ស​កូ​វី​ដ​១​៩​។​

​តុលាការប្រជាជន​ក្រុង​ហាណូយ​ (​H​an​o​i​ ​People​’s ​Court​) ​កាលពី​ចុង​ស​ប្តាហ៍ ​បាន​រក​ឃើញ​ថា​ ​ទណ្ឌិត​ N​guy​e​n N​hat​ ​Cam​ ​វ័យ​៥​៧​ឆ្នាំ​ ​ជា​មេ​ក្លោង​ធ្វើឲ្យ​បាត់បង់​កញ្ចប់​ថវិកា​​រដ្ឋ​ ​៥​.​៤​ពាន់​លាន​ដុ​ង​ ​ឬ​ ​២​៣​៣​៤​៨​៣​ដុល្លារ​អាមេរិក​ ​ដោយ​បំពាន​នឹង​ច្បាប់​ដាក់ឲ្យ​ដេញថ្លៃ​ ​បញ្ជាទិញ​ស​ម្ភារៈ​។​

​លោក​ N​guy​e​n N​hat​ ​Cam​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​កាលពី​មេសា​ ​២​០​២​០​ ​ក្រោយ​អាជ្ញា​របា​ន​ធ្វើ​ការស៊ើបអង្កេត​ ​ករណី​នេះ​មន្ត្រី​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នេះ ​សំដៅលើមន្ត្រីក្រោមឳវាទ​របស់​លោក​ ​Cam​ ​ក៏​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​ជាប់ពន្ធនាគារ​ដែរ ចន្លោះ​ពី​ ​៣​ទៅ​៦​ឆ្នាំ​កន្លះ​ ​ដែរ​៕​ ​ប្រភព​ពី​ ​V​N ​Express​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner