ឧបករណ៍តូចថ្មីមួយប្រភេទអាចពាក់បាន និងអាចបញ្ចៀសការឆ្លងរាលដាលកូវីដយ៉ាងមានប្រសិទ្ធភាព

បរទេស ៖ ឧបករណ៍ដ៏សាមញ្ញម្យ៉ាងដែលផលិតឡើងដោយក្រុមហ៊ុន IK Multimedia របស់ប្រទេសអ៊ីតាលីត្រូវបានគេមើលឃើញថាបានក្លាយទៅជាវិធីថ្មីដែលអាចទប់ស្កាត់ការរីករាលដាលនៃវិរុសកូវីដ19យ៉ាងមានប្រសិទ្ធភាព។

មកដល់ពេលនេះវាត្រូវបានប្រើប្រាស់ជាច្រើនមកហើយនៅតាមបណ្តាក្រុមហ៊ុននានានៅក្នុងប្រទេស។ ក្រៅតែភាពសាមញ្ញរបស់វា ឧបករណ៍មួយនេះក៏ត្រូវបានគេដឹងដែរថាអាចយកទៅពាក់បានតាមចំណង់ចំណូលចិត្តទៀតផងទោះបីជាក្នុងលក្ខខណ្ឌជាខ្សែដៃ ខ្សែករ ឬជាខ្សែក្រវ៉ាត់ក្តី។

រូបភាព ៖ឧបករណ៍ថ្មី ដែលអាចទប់ស្កាត់ការរីករាលដាលនៃវិរុសកូវីដ19

ដំណើរការងាយៗរបស់វាគឺជាឧបករណ៍ដែលអាចផ្តល់សញ្ញាជាសម្លេងរោទ៍ខ្លាំងនៅពេលដែលមនុស្ស2នាក់ ឬច្រើននាក់ដែលមានប្រើប្រាស់ឧបករណ៍នេះស្ថិតនៅក្បែរគ្នាក្រោមចំងាយ 2 ម៉ែត្រដែលត្រូវបានកំណត់ដោយក្រសួងសុខភាពពិភពលោកដើម្បីអាចរក្សាគម្លាតសង្គមបានយ៉ាងមានប្រសិទ្ធភាព។

ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន IK Multimedia លោក Enrico Lori បាននិយាយថា ឧបករណ៍វ៉ៃឆ្លាតនេះត្រូវបានឌីសាញឡើងជាមួយនឹងរូបរាងតូចដែលងាយស្រួលប្រើប្រាស់ ប៉ុន្តែបច្ចេកវិទ្យាចាប់យកសញ្ញារបស់វាវិញគឺមានភាពច្បាស់លាស់ជាងបច្ចេកវិទ្យា Bluetooth ដល់ទៅ 10 ដង ហើយមកដល់បច្ចុប្បន្ននេះក្រុមហ៊ុនបានដាក់លក់វាក្នុងតម្លៃត្រឹមតែ 99 ដុល្លារប៉ុណ្ណោះក្នុងមួយគ្រឿង៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner