Celera 500L បច្ចេកវិទ្យាយន្តហោះថ្មីរូបរាងគួរឲ្យទាក់ទាញ ហើយសមត្ថភាពកាន់តែអស្ចារ្យ

បរទេស ៖ យន្តហោះឯកជនម៉ូដថ្មីមួយរបស់ក្រុមហ៊ុន Otto Aviation ដែលទើបតែបង្ហាញរូបរាងនោះ បានបង្កើតភាពទាក់ទាញយ៉ាងខ្លាំង ជាមួយនឹងការលាន់មាត់ថាជាយន្តហោះដ៏កម្រជាពិសេសមានរូបរាងស្អាតយ៉ាងទាក់ភ្នែក។

យន្តហោះឯកជនប្រើបច្ចេកវិទ្យាថ្មីដែលត្រូវបានដាក់ឈ្មោះថា Celera 500L មានការរចនាយ៉ាងចម្លែកជាងយន្តហោះឯកជនដទៃទៀត ដោយមានលក្ខណៈស្រដៀងទៅនឹងបាឡុងហោះកាលពីសម័យអតីតកាលដែលត្រូវបានគេហៅឈ្មោះថា Zeppelin។ ក្រៅតែពីរូបរាងដ៏ប្លែក Celera 500L អាចផ្ទុកអ្នកធ្វើអ្នកដំណើរសរុបបាន 6 នាក់ដោយស៊ីសាំងត្រឹមតែ 18 ទៅ 25 ម៉ាលក្នុងមួយហ្គាឡុងប៉ុណ្ណោះ ពោលគឺសន្សំសំចៃជាងយន្តហោះឯកជនទំហំប៉ុនគ្នាដល់ទៅ 8 ដង។

កាន់តែអស្ចារ្យជាងនេះនោះគឺ Celera 500L អាចធ្វើដំណើរក្នុងល្បឿនរហូតទៅដល់ 740 គីឡូម៉ែត្រក្នុងមួយម់ោងនិងចំងាយដល់ទៅ 8.334គីឡូម៉ែត្រ ក្នុងការហោះហើរម្តង ខណៈពេលដែលយន្តហោះឯកជនធម្មតាហោះបានត្រឹមតែចំងាយត្រឹមតែ 3.889 គីឡូម៉ែត្រប៉ុណ្ណោះ មានន័យថា Celera 500L អាច
ធ្វើដំណើរពីចុងម្ខាងទៅចុងម្ខាងទៀតនៃសហរដ្ឋអាមេរិកដោយមិនចាំបាច់ឈប់ចាក់សាំងបន្ថែមឡើយ។

គួរឲ្យដឹងដែរថា ក្រុមហ៊ុន Otto Aviation បានបង្កើតឡើងតាំងតែពីឆ្នាំ 2008 ដោយលោក Bill Otto ជាអ្នករូបវិទ្យា និងវិស្វករផ្នែកអាកាសចរដ៏ល្បីរបស់អាមេរិកហើយបង្កើតឡើងដើម្បីផលិត និងរចនាគំរូយន្តហោះ Celera 500L នេះប៉ុណ្ណោះ។ ការធ្វើតេស្តការហោះហើររបស់យន្តហោះនេះមានចំនួន 31 ដងមកហើយមកទល់ពេលនេះ
ហើយតាមផែនការខ្លួននឹងទទួលបានអជ្ញាប័ណ្ណក្នុងការផលិតនិងហោះហើរព្រមទាំងចែកចាយនៅចន្លោះពីឆ្នាំ 2023ទៅដល់ឆ្នាំ 2025៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner