ពលរដ្ឋ ២គ្រួសារ រស់នៅខេត្តកែប ដែលរងគ្រោះ​ដោយខ្យល់កន្ទ្រាក់ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ខេត្តកែប៖ នៅថ្ងៃ ទី១៤ ខែធ្នូ ឆ្នាំ២០២០ លោកស្រី អ៊ុល ភីរុណ អនុប្រធានអចិន្ទ្រៃយ៍ គណៈកម្មា​ធិការ​សាខា​កាកបាទក្រហម ខេត្តកែប តំណាងឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់ព្យុះ និងខ្យល់កន្ទ្រាក់នៅឃុំអង្កោល ស្រុកដំណាក់ចង្អើរចំនួន ។

លោកស្រីអនុប្រធាន បានពាំនាំនូវ ប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខពីសំណាក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្ត ដែល​ជានិច្ចកាលតែងតែយកចិត្តទុកដាក់ សុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី ជាពិសេសនៅពេលដែលបងប្អូនជួបប្រទះនូវគ្រោះ មហន្តរាយផ្សេងៗ ។

ក្នុងឱកាសនោះលោកស្រី អនុប្រធាន បានអំពាវនាវដល់បង ប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតខ្យល់កន្ត្រាក់ ផ្គរ រន្ទះ បើទោះបីអាកាសធាតុអំណោយផលក៏ដោយព្រោះ​នេះជាបញ្ហាប្រែប្រួល​អាកាស​ធាតុអាចកើតឡើងគ្រប់ពេល ដូច្នេះសូមបងប្អូនទាំងអស់ ត្រូវបង្កៀនការប្រុងប្រយត្នខ្ពស់។

សូមបញ្ជាក់ថាបាតុភូតភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្ទាក់កន្លងមកនេះ បានបណ្តាលអោយផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៅ ឃុំអង្កោលស្រុកដំណាក់ចង្អើរ នៃខេត្តកែប រងការខួចខាត បើងដំបូលចំនួន ០២គ្រួសារ ប៉ុន្តែមិនបណ្តាលអោយ ប្រជាពលរដ្ឋ ណាម្នាក់រងរបួសឡើយ។ សម្ភារដែលសាខាកាកបាទក្រហម បានចែកជូនប្រជាពលរដ្ឋរង​គ្រោះទាំង០២គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៥០ គក្រ, មី០១កេះ, ទឹកត្រី០១ យួរ, ទឹកសីអីវ០១យួរ, ត្រីខ ០២ឡូ និងថវិកា ២០០,000រៀល។

លោកស្រី ក៏បានណែនាំបងប្អូនប្រជាពលរដ្ឋ រួមគ្នាដាំដំណាំរួមផ្សំ បន្លែបង្ការផ្សេងៗ ចិញ្ចឹមសត្វ បង្កបង្កើនផល ជៀសវាង​ការលេងល្បែងស៊ីសងគ្រាប់ប្រភេទ ទន្ទឹមនឹងនេះ បងប្អូនត្រូវ ថែទាំសុខភាពឱ្យបានល្អ ជាពិសេសការពារកុមារតូចៗ ជៀសវាង​កុំឲ្យមូសខាំ ដែលអាចបង្កជាជំងឺគ្រុនឈាម និងជំងឺផ្សេងៗ ពិសេសនោះគឺជំងឺគ្រុនឈីក​ដែលកំពុងរាតបាត​នៅតំបន់មួយចំនួន ក្រៅពីនេះក៏សូមអោយបងប្អូនបន្តនូវវិធានការអនាម័យ អោយបានជាប់ជាប្រចាំ រក្សាគម្លាសង្គម ក៏ដូចជាបុគ្គល ដើម្បីរួមគ្នាទប់នូវលក់ទី២ នៃការឆ្លង ជំងឺកូវីដ-១៩ ចូលមកក្នុងសហគមន៍៕ Sila Sarin

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner