​អូ​ស្រ្តា​លី​ដឹកដៃ​ចិន​ទៅកាន់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ​W​TO​ ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ត​ម្លើ​ង​ពន្ធ​លើ​ស្រូវ​សាឡី

អូ​ស្រ្តា​លី​៖​ ​អូ​ស្រ្តា​លី​នឹង​ស្នើ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ​W​TO​ ​ឲ្យ​ធ្វើ​ការស៊ើបអង្កេត​ ​បន្ទាប់ពី​ចិន​បាន​សម្រេច​ដំឡើង​ពន្ធ​លើ​ការនាំចូល​ស្រូវ​សាឡី​ពី​អូ​ស្រ្តា​លី​ ​ដែល​ប្រការ​នេះ​ ​នឹង​ធ្វើ​អោយ​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ​ ​កាន់តែ​តានតឹង​ខ្លាំង​មួយ​ក​ម្រិ​ត​ទៀត​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​១​៦​ខែ​ធ្នូ​ឆ្នាំ​២​០​២​០​។​

ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អូ​ស្រ្តា​លី​លោក​ ​ស៊ី​ម៉ុ​ន​ ប៊ឺ​មីង​ហាំ ​ថ្លែង​ថា​ ​ការដំឡើង​ពន្ធ​៨​០​ភាគរយ​របស់​ទីក្រុង​ប៉េកាំង​ ​លើ​ការនាំចូល​ស្រូវសាលី​ពី​អូស្ត្រាលី​ ​គឺជា​រឿង​គ្មាន​មូលដ្ឋាន​ ​និង​គ្មាន​ភ​័ស្តុ​តាង​ច្បាស់លាស់​ ​ហើយ​វិធានការ​ស្រដៀងគ្នា​នេះ​ ​អាច​នឹង​ត្រូវធ្វើ​ឡើង​សម្រាប់​វិ​ស​័​យ​ផ្សេងៗ​ទៀត​ ​។​

សង្គ្រាម​ពន្ធគយ​រវាង​អូ​ស្រ្តា​លី​ ​និង​ ​ចិន​បាន​កើតមានឡើង​ ​ចំ​ពេល​ដែល​រដ្ឋាភិបាល​ទាំង​ពី​​​រ​កំពុង​មាន​ជម្លោះ​ជាមួយគ្នា​ ​ដោយ​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​ថា​ ​វិធានការ​ណ៍​ទាំងនេះ​ ​ត្រូវ​បាន​ធ្វើឡើង​ដោយសារ​កត្តា​ជំរុញ​ផ្នែក​នយោបាយ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner