សត្វទោចថ្ពាល់លឿង ១ក្បាល ត្រូវបានដោះលែងចូលក្នុងជម្រកព្រៃធម្មជាតិវិញ

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគិរី៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានលែងសត្វទោចថ្ពាល់លឿង ១ក្បាល ចូលទៅក្នុងជម្រកព្រៃធម្មជាតិវិញ បន្ទាប់ពីទទួលការសង្រ្គោះបឋម និងថែទាំសុខភាពអស់រយៈពេល២ថ្ងៃ។

សូមរម្លឹកជូនថា កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា បានអប់រំណែនាំប្រជាពលរដ្ឋកុំឲ្យចិញ្ចឹមសត្វព្រៃ ហើយបានទទួលយកសត្វទោចថ្ពាលលឿងចំនួន១ក្បាល ពីប្រជាពលរដ្ឋរស់នៅភូមិថ្មី ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគីរិ ដើម្បីថែទាំសុខភាព និងលែងចូលទៅក្នុងព្រៃធម្មជាតិវិញ។

សត្វទោចថ្ពាល់លឿង ជាថនិកសត្វស្ថិតក្នុងក្រុមប្រភេទមានដោយកម្រ មានឈ្មោះជាភាសាអង់គ្លេស Yellow-cheeked Gibbon ត្រូវបានកំណត់ក្នុងឧបសម្ព័ន្ធទី១ នៃអនុសញ្ញា CITES ហើយក៏ត្រូវ បានចាត់ ចូលក្នុងបញ្ជីក្រហម នៃអង្គការសហភាពអន្តរជាតិ អភិរក្ស ធនធាន ធម្មជាតិ (IUCN) ព្រោះពួកវាជាពពួក សត្វកំពុង រងគ្រោះ ថ្នាក់ហើយ ក៏កំពុង ប្រឈម នឹង ការលួចប្រមាញ់ របស់ មនុស្ស និងការបាត់ បង់ទីជម្រក។ ហេតុនេះសូមរួមគ្នាថែរក្សា និងការពារសម្បត្តិធម្មជាតិ និងសត្វព្រៃឲ្យបានឋិតថេរគង់វង្ស និងយូរអង្វែង៕ ដោយ៖ សាតចាន់បុត្រ

ប្រភព៖ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner