អ្នកជំនាញបុរាណវិទ្យាថា រូបតោថ្មដែលគេបានធ្វើកំណាយរកឃើញនោះមានអាយុកាលប្រាំបីរយឆ្នាំមកហើយ

ខេត្តបន្ទាយមានជ័យ៖ អ្នកជំនាញបុរាណវិទ្យាថា រូបតោថ្មដែលគេបានធ្វើកំណាយរកឃើញនោះមានអាយុកាលប្រាំបីរយឆ្នាំមកហើយ ។ លោក ចាន់ អឿន មន្ត្រីបេតិភ័ណ្ឌនៃមន្ទីរវប្បធម៌ និងវិចិត្តសិល្បះខេត្តុបានឲ្យអ្នកយកព័ត៌មានដឹងក្នុងពិធីក្រុងពាលីលើករូប សំណាក តោទាំងនោះ យក មកតាំងនៅលើទីលានកំពង់ទឹកបុរាណមួយកន្លែងស្ថិតនៅ បារាយណ៍ប្រាសាទមេបុណ្យ ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។

លោក ចាន់ អឿន បានឲ្យដឹងទៀតពីការអំណះអំអំណាងពីអាយុកាលរូបតោថ្មបុរាណដោយ
ផ្អែកលើរចនាបទ នៃសម័យកាល និងថ្មនោះពោលគឺយោងតាមឯកសារក៏ដូចជាបំណែកវត្ថុ
កំណាយនៅទីតាំងប្រវត្តិសាស្ត្រនោះ។ លោកម៉ៅស៊ី ប្រធានសហគន៍ទេសចរណ៍តំបន់ប្រាសាទបន្ទាយឆ្មារបានបញ្ជាក់ផងដែរខណៈក្រុមការងារនាយកដ្ឋានគាំពារ និងអភរក្សសំណង់បុរាណនៃក្រសួងវប្បធម៌វិចិត្រសិល្បះ
បានធ្វើកំណាយនៅតំបន់ប្រសាទបារាយណ៍មេបុណ្យបានរកឃើញទឺតាំងកំពង់ទឹកបុរាណមួយនៅ តំបន់ប្រាសាទមួយនេះហើយជាមួយគ្នាហ្នឹងក៏រកឃើញបំណែករូបនាគ និងផ្ទាំងរូចម្លាក់ផ្សេងៗទៀតនៃកំពង់ទឹកបុរាណហើយពិសេសទៀតនោះរូបតោថ្ម៤រូបក្នុងនោះ មានតោមួយមានរូបល្អជាងគេ។

លោកម៉ៅស៊ីបានបញ្ជាក់ទៀតថា ការដ្ឋានកំណាយកំពង់ទឹកបុរាណបុរាណជាមួយតោថ្មនេះគិតចាប់ពីធ្វើកំណាយមកដល់ខែធ្នូឆ្នាំ២០២០ ដំណើការបាន៩០ភាគរយហើយ។ លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែគឹមយ៉ានដែជាអ្នកជួយឧបត្ថម្ភគាំទ្រការធ្វើកំណាយ និងការៀបចំកំពង់ទឹកបុរាណនេះ បានអំពាវនាវឲ្យយុវជនតាំងចិត្តបន្តការថែទាំលើកស្ទួយសម្បត្តិតិកភ័ណ្ឌវប្បជាតិរបស់ខ្លួនឲ្យគង់វង់ស្ថិតស្ថេរតរៀងដល់អ្នកជំនាន់ក្រោយ៕ ដោយ៖ គៀន ច័ន្ទហ៊ីន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner