អឺរ៉ុបផ្តល់ជំនួយ និងកម្ចី៥០០លានដុល្លារដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាក្រោយកូវីដ

សហភាពអឺរ៉ុបបានកៀគរថវិកចំនួន៥០០លានដុល្លារ ជាជំនួយ​ឥតសំណងនិងប្រាក់កម្ចីដល់កម្ពុជាំដើម្បី​ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ និងកាត់បន្ថយផលប៉ះពាល់សង្គម សេដ្ឋកិច្ច ដែលបង្កឡើងដោយសារជំងឺនេះ។​ សហភាពអឺរ៉ុបបានបញ្ជាក់ថា ជំនួយនេះគឺជាការឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ ​ដើម្បីការពារ​ក្រុមដែលងាយរងគ្រោះជាងគេ​ និងដើម្បីកាត់បន្ថយ​ផលប៉ះពាល់​សង្គមសេដ្ឋកិច្ចដែលកើតឡើងដោយសារ​វិបត្តិដែលបង្កឡើងដោយវីរុសកូរ៉ូណានិង​ត្រៀមខ្លួនស្ដារឡើងវិញ។

លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាពអឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជាមានប្រសាសន៍ថា “ការរាតត្បាតជា​សកល​នៃ​វីរុស​កូរ៉ូណា ទាមទារ​ឱ្យមានកិច្ចសហប្រតិបត្តិការ​ និង​សាមគ្គីភាព​។ ក្រុមអឺរ៉ុប​រួមគ្នាឈរ​ជាមួយ​កម្ពុជា​ក្នុងពេលវេលា​ដ៏សែនពិបាកនេះ ហើយ ​ធ្វើការងារ​រួមគ្នាដើម្បី​ធានាឱ្យមានការ​ស្ដារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព និង​រឹងមាំ។

ការគាំទ្រ​ដែលដៃគូអឺរ៉ុប​ផ្ដល់​ដល់ប្រទេស​កម្ពុជា ផ្ដោត​លើអាទិភាពសំខាន់ៗចំនួនបី៖ ទី១ វិស័យសុខាភិបាល គឺអឺរ៉ុបនឹងគាំទ្រនិងការបង្កើនសមត្ថភាពស្រាវជ្រាវ​ និងការធ្វើតេស្ត​នៅក្នុង​ប្រទេសកម្ពុជា និងគាំទ្រ​ដល់​ការ​អនុវត្តផែនការសកម្មភាពជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹង​ជំងឺ​កូវីដ​-១៩ និងពង្រឹង​ប្រព័ន្ធ​សុខាភិបាល។

ទី២  ការបង្កើនមុខ​របរ​ចិញ្ចឹមជីវិត និងការងាររបស់អ្នកដែលងាយរងគ្រោះ។ ការគាំទ្រនេះ ធ្វើឡើងតាមរយៈកម្មវិធីគាំពារ​សង្គម អាហារូបករណ៍​ ការលើកកម្ពស់​លទ្ធភាព​ទទួលបានការអប់រំ ការផ្ដល់ជំនួយ​ដល់​ពលករ និងពលករទេសន្តរប្រវេសន៍ ដែលវិលត្រឡប់មក​ស្រុកកំណើតវិញ។ និងទី៣គាំទ្រ​ដល់ការ​ស្ដារ​ខឿនសេដ្ឋកិច្ច និងការ​បង្កើត​ការងារ។ ការគាំទ្រ​របស់ក្រុមអឺរ៉ុប​ នឹង​រួម​ចំណែក​​ពង្រឹង​វិស័យសំខាន់ៗ​នៃសេដ្ឋកិច្ច​ ដែល​ក្នុងនោះរួមមានការ​វិនិយោគ​ សាធារណៈ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច ប្រសិទ្ធភាពថាមពល និង​ការ​ស្ដារឡើងវិញ​ ដែលគិតគូរពីបរិស្ថាន៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner