ក្រុមការងារខេត្តសៀមរាប ចុះពិនិត្យមើល​គម្រោងលើកម្ពស់ជីវភាពប្រជាពលករវិលមកពីក្រៅប្រទេស

ដោយនៅលើពិភពលោកបានជួបនូវវិបត្តិជម្ងឺកូវិដ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងក្នុងវិស័យសេដ្ឋកិច្ច ។ និយាយដោយឡែកនៅប្រទេសកម្ពុជា មិនត្រឹមជួបវិបត្តិសេដ្ឋកិច្ចប៉ុណ្ណោះទេ គឺបានជួបនូវគ្រោះមហន្តរាយដោយគ្រោះធម្មជាតិ បានធ្វើឲ្យខូចខាតភោគផលដំណាំ ផ្ទះសម្បែងប្រជាពលរដ្ឋទៀតផង ។ ដោយបញ្ហាទាំងនេះ ហើយដែលធ្វើឲ្យប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយបានបង្ខំចិត្តធ្វើចំណាកស្រុកដោយប្រថុយប្រថាន ទៅធ្វើការ នៅក្រៅប្រទេសដោយខុសច្បាប់ ទោះបីនៅច្រកព្រំដែនបានបិទដោយសារជម្ងឺកូវិដ១៩  ក៏នៅមានបង ប្អូនប្រជាពលករមួយចំនួន បានលបលួចឆ្លងកាត់នៅតាមច្រករបៀង ហើយក៏ត្រូវកម្លាំងសមត្ថកិច្ចការពារព្រំដែន បានធ្វើការឃាត់ខ្លួនបញ្ជូនមកវិញផងដែរ ។

ក្រោយពីក្រុមការងារខេត្ត ចុះធ្វើការបណ្តុះបណ្តាលដល់បងប្អូនពលករ ដែលបានវិលត្រឡប់មកពីក្រៅប្រទេស ដែលកំពុងរស់នៅតាមសហគមន៍ក្នុងឃុំចាន់សរ ចំនួន២៤គ្រួសារ និងឃុំ ខ្នារពោធិ ចំនួន២៤គ្រួសារ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលស្ថិតក្នុងស្ថានភាពគ្រួសារ (ក្រ១ និង ក្រ២ ) ត្រូវបានក្រុមការងារខេត្ត ចុះត្រួតពិនិត្យ និងតាមដានលើ គម្រោងលើកកម្ពស់ពលករចំណូលស្រុកវិលមកពីក្រៅប្រទេស កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០ ក្រោមការដឹកនាំ របស់លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្តសៀមរាប ។  ក្នុងការចុះត្រួតពិនិត្យ បងប្អូនពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេសវិញ ហើយគ្មានការងារធ្វើនោះក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាល រួមសហការជាមួយអង្គការដៃគូរ(IOM) ក្នុងការផ្តល់នូវមុខជំនាញ កសិកម្ម និងដើមទុន ដើមី្បបង្កើតមុខរបបចិញ្ចឹមជីវិតនៅក្រុមគ្រួសារផងដែរ ។

លោក ចឹក គឹមជុន បានគូសបញ្ជាក់ថា គោលបំណងរបស់រដ្ឋបាលខេត្តសៀមរាប នឹងចង់ផ្តល់លទ្ធភាពឲ្យបងប្អូនបានរស់នៅជួបជុំក្រុមគ្រួសារនៅក្នុងមូលដ្ឋាន និងឲ្យមានទំនុកចិត្ត ជឿជាក់ និងមានភាពកក់ក្តៅ ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូរ ដើមី្បឲ្យពួកគាត់មានគំនិតថា មិនត្រូវចេញទៅធ្វើការនៅក្រៅ ប្រទេសដូចពេលមុនៗឡើយ ។ លោកក៏បានឲ្យដឹងផងដែរថា  ក្រោយពីបងប្អូនពលករ  បានទទួលនូវការបណ្តុះបណ្តាលលើមុខជំនាញ បច្ចេកទេស ដែលមន្ទីរជំនាញ និងអង្គការដៃគូរ ចុះមកធ្វើបង្ហាត់បង្រៀននៅតាមបណ្តាក្រុង ស្រុក  ព្រមទាំងបានផ្តល់នូវពូជសត្វ, សម្ភារៈ ,ចំណី ,គ្រាប់ពូជ គ្រាប់បន្លែ ជាសំខាន់នោះបងប្អូនដែលចង់ធ្វើសិប្បកម្ម ខ្នាតតូច យើងក៏បាន​ផ្តល់ទុនដល់ពួកគាត់ ក្នុងការពង្រីកនូវមុខរបរទៀតផង។ ក្រៅពីបងប្អូនពលករនៅក្នុងស្រុកសូទ្រនិគម ចំពោះស្រុកឯទៀត អាជ្ញាធរខេត្ត និង អង្គការដៃគូរ ក៏បានផ្តល់នូវគម្រោងលើកកម្ពស់​ពលករចំណូលស្រុកវិលមកពីក្រៅប្រទេសផងដែរ ៕ ម៉ី សុខារិទ្ធ

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner