​ថៃ​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​ ​CO​V​I​D​-19 ​ចំនួន​៦​៧​នាក់​ទៀត​ ​ក្នុង​នោះ​៥​៨​នាក់​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​ផ្ទុះ​ចេញពី​ខេត្ត​សា​មុត​ ​សា​ខន

​ថៃ​៖​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​អាជ្ញាធរ​ថៃ​រក​ឃើញ​អ្នក​ឆ្លង​ ​Co​v​i​d​-19 ​ថ្មីៗ​ចំនួន​៦​៧​ករណី​បន្ថែម​ទៀត​ ​ដោយ​ក្នុង​នោះ​មាន​០​៩​ករណី​ជា​ករណី​នាំចូល​ពីក្រៅ​ប្រទេស​ ​និង​៥​៨​ករណី​ទៀត​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​នេះ​បើ​តាម​ក្រសួងសុខាភិបាល​ថៃ​ ​ដកស្រង់​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

ក្នុងចំណោម​ករណី​វិជ្ជមាន​ ​CO​V​I​D​-19 ​ទាំង​៥​៨​ករណី​ដែល​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​ ​គឺ​លើកលែងតែ​០​៣​ករណី​ប៉ុណ្ណោះ​ ​ដែល​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ការ​ឆ្លង​រាលដាល​ ​ដែល​ត្រូវ​បាន​រក​ឃើញ​ពាក់ព័ន្ធ​ទី​ផ្សារ​លក់​គ្រឿង​សមុទ្រ​មួយ​កន្លែង​ក្នុង​ខេត្ត​ ​សា​មុត​ ​សា​ខន​ ​នៅ​ភាគ​និរតី​រាជធានី​បាងកក​ ​កាលពី​ស​ប្តាហ៍​មុន​ ​នេះ​បើ​តាម​អ្នកនាំ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​ ​CO​V​I​D​-19 ​នៃ​ក្រសួងសុខាភិបាល​ថៃ​ ​លោក​ ​ថា​វី​ស៊ី​ន​ វិ​សា​នុ​យោធិន​ ​។​

បើ​គិត​ចាប់តាំង​តែ​ពី​ស​ប្តាហ៍​មុន​មក​ ​ករណី​ឆ្លង​ ​CO​V​I​D​-19 ​ថ្មីៗ​ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​-​ក្រុង​ចំនួន​២​៧​នៅ​ទូទាំង​ប្រទេស​ថៃ​ ​ដែល​មកទល់​ពេលនេះ​មាន​ជាង​ ​១​.​៣​០​០​ករណី​ហើយ​ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​រាតត្បាត​នៅ​ទីតាំង​ផ្សារ​លក់​គ្រឿង​សមុទ្រ​ ​ដោយ​ភាគច្រើន​ជា​ពលករ​ចំណាកស្រុក​មកពី​មី​យ៉ា​ន់​ម៉ា​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner