​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​​អាច​នឹង​ត្រូវ​កោះហៅ​មក​សួរនាំ​រឿង​ល្មើស​នឹង​ច្បាប់​មូលនិធិ​បោះឆ្នោត

​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​ ​ស៊ី​ន​សូ​ ​អាបេ​ ​ប្រហែលជា​ត្រូវ​រដ្ឋសភា​កោះហៅ​មក​សួរនាំ​រឿង​ ​ល្មើស​នឹង​ច្បាប់​មូលនិធិ​បោះឆ្នោត​ ​នេះ​បើ​តា​ប្រភព​ពី​គណបក្ស​កាន់អំណាច​និង​រដ្ឋាភិបាល​បញ្ជាក់​ប្រាប់​សារ​ព័ត៌មាន​រយ​ធឺ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​២​៤​ ​ធ្នូ​នេះ​។​

​ប្រភព​ដែល​និយាយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​អោយ​ដឹង​ថា​ ​លោក​អាបេ​ប្រហែលជា​ត្រូវ​កោះ​អញ្ជើញ​អោយ​ផ្តល់​ចម្លើយ​នៅ​ថ្ងៃសុក្រ​។​ ​ជាមួយគ្នា​ក៏​កំពុង​ពិចារណា​ ​ជំនួប​តាម​ប្រព័ន្ធ​អន​ឡា​ញ​ដើម្បី​ផ្សព្វផ្សាយ​ជា​សាធារណៈ​។​

​លោក​ អាបេ​ ​បាន​សម្រេច​លាលែង​តំណែង​នាយករដ្ឋមន្ត្រី​ជប៉ុន​ កាលពី​ខែកញ្ញា ​ក្នុង​ហេតុផល​លោក​​​មាន​បញ្ហា​សុខភាព​ ​ហើយ​ឥឡូវនេះ​លោក​ស្ថិតនៅ​ក្នុង​ការសង្ស័យ​ទៅលើ​ថ្លៃ​ចំណាយ​អាហារ​ពេលល្ងាច​ ដែល​រៀបចំ​សម្រាប់​ក្រុម​អ្នកគាំទ្រ​របស់​លោក​ដែល​ត្រូវ​បាន​សង្ស័យ​ថា​ ​ល្មើស​នឹង​ច្បាប់​មូលនិធិ​បោះឆ្នោត​៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner