ក្រុមហ៊ុន២ត្រូវក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុញ្ញាតឲ្យវិនិយោគនៅកម្ពុជាដែលអាចបង្កើតការងារបានជាង២ពាន់៥០០នាក់

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ២៤ធ្នូឆ្នាំ២០២០ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន២ ក្នុងទុនវិនិយោគ៦លាន៤សែនដុល្លារ និងអាចបង្កើតការងារបានជាង២ពាន់៥០០កន្លែង។ ក្រុមហ៊ុនទាំង២នោះ គឺទី១ក្រុមហ៊ុន NS INDUSTRIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៣លាន៤សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៣៦កន្លែង។

ចំណែកក្រុមហ៊ុនទី២ មានឈ្មោះ LONSO (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិខ្នាចខាងត្បូង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២ពាន់៤៣៥កន្លែង៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner